សាកសពក្មេងស្រីហាយុ៧ឆ្នាំម្នាក់ឈ្មោះZainapត្រូបានគេរកឃើណៅក្នុងគំនរសម្រាមមួយកាលពីថ្ងៃអង្គារកន្លងទៅនេះ គឺប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានបាត់ខ្លួន។ នាងត្រូវបានឃាតកររំលោភ ហើយសម្លាប់។ប្រជាជនប៉ាគីស្ថានដ៏មានកំហឹងបាននាំគ្នាធ្វើការតវ៉ានិងបានធ្វើការចោទប្រកាន់អាជ្ញាធរនៅទីនោះថា មិនខ្វល់ខ្វាយបន្តិចណាទាល់តែសោះក្នុងការស្រាវជ្រាវរកឃាតករ។

image

ប៉ូលីសនៅតំបន់Kasurចម្ងាយ២០គីឡូម៉ែត្រពីខេត្តLahoreនៃប្រទេសប៉ាគីស្ថានបាននិយាយថា មានករណីបែបនេះធ្លាប់បានកើតមា ន១២លើករួមកហើយក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ។ នៅកក្នុងការតវ៉ានេះមានមនុស្ស២នាក់ត្រូវប៉ូលីសបាញ់សម្លាប់ក្រោយពីបាតុករបានព្យាយាម ដុតស្នាក់ការប៉ូលីសចោល។ហ្វូងបាតុករបាននិយាយថា ប្រសិនបើប៉ូលីសបើកការស្រាវជ្រាវ ភ្លាមក្រោយពីរកឃើញសាកសព នោះឃាតករមិនអាចរួចខ្លួនឡើយ៕

image

image