សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខា

15
165

នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៩:

១)អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ។
២)អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល។
៣)កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
៤)លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ ។
៥)លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់។
៦)អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ។
៧) អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។
៨)អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ។
៩)កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ។
១០)កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី ២ ។
១១)កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៣ (ចោមចៅ បែកគូស ក្រុងកំពត) ។
១២)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ។
១៣)កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ។
១៤)កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
១៥)អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ។
១៦)កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី 500kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ ។
១៧)កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ(ថ្មី)ប្រទេសកម្ពុជា។
១៨)កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ ១ ។
១៩)កិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ។

បន្ទាប់ពីពិធីចុះហត្ថលេខា និងប្តូរសាររួមគ្នារួចមក គឺមានការប្រកាសជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដែលកម្ពុជាបានសំរេចជាមួយភាគីចិន ដែលក្នងនោះគឺមានគម្រោង ១)“ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដែលភាគីចិននឹងផ្តល់ការវះកាត់ជួយកុមារកម្ពុជាដែលមានបញ្ហាជំងឺបេះដូងចំនួន១០០ នាក់ ដែលមានរយះពេល៣ឆ្នាំ, ២)-គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ( ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ, ៣)-គម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕

FB_IMG_1515653930014

FB_IMG_1515653936293

Facebook Comments
Loading...

15 COMMENTS

  1. Derma Veil ® 被喻為新世代逆齡完美輪廓塑造,最新一代的PLLA膠原。 2003年獲得Mexican Ministry of Health (SSA)認證及美國FDA出口認證,並於2006年在拉丁美洲及遠東至東南亞地區廣泛使用,多個臨床實例見證能改善老化、遺傳、疾病(如脂肪萎縮)等引起的凹陷問題,其效果備受認同。蘊含兩大活性成分均具有生物兼容性及分解性,可逐步被人體自然分解吸收,有效塑造童顏肌 : 1. 聚左乳酸 (Poly-L-lactic acid / PLLA) : 促進骨膠原生長 2. 甘醇酸(Glycolic Acid ) 使皮膚表皮層黏膠性脂質鬆軟,改善皮膚厚度,加速細胞再生,減少皺紋及疤痕,加強保濕功能,增加光澤,美白效果。 由於甘醇酸分子較小,容易滲透皮膚 治療前: 皮膚的凹陷/皺紋 治療後: 成分被人體吸收、並刺激膠原增生,撫平皺紋及凹陷部位。 注入BOTOX(保妥適)會抑制突觸前膜釋放神經遞質,阻斷乙酰膽鹼(Acetylcholine)的釋放,從而使肌肉張力下降或癱瘓麻痺,皺紋也隨之而逐漸消失。

  2. Venus Legacy™是第一個,也是唯一一個得到美國食品藥品監督管理局批准,利用4D™技術結合多極射頻(RF)、磁力脈衝、變量脈衝VariPulse™技術(VP)和實時熱力反饋的設備,這使Venus Legacy™能夠提供一個既安全又無痛的療程,並取得理想效果。Venus Legacy™的療程為所有類型的肌膚提供一個100安全和無痛的美容過程,並針對面部、頸部及身體各處,提供以下即時和持久的效果 非手術塑型 減少橙皮紋 減少皺紋 減少皮下脂肪 收緊肌膚

  3. Your post on ?????????????????????????????? ???????????? ????????? ???????????????????????????????????????????????????????????????????????? ?????? ?????????????????? ???????????????????????????????????????????????????????????????????????????????????????????????????????????? | Knv-info.com – Breaking News is awesome. We hope u can continue delivering many lot blog . Be prosperous knv-info.com

LEAVE A REPLY

Please enter your comment!
Please enter your name here