ភ្នំពេញ: សារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលស្ទើរតែអស់ឲ្យកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេសទៅហើយនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផា ខាំរ៉ាម(Pha Khamram)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៣មករា ។

សារឿន ចាន់ធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែពេលនេះគេស្រុតចុះខ្លាំងណាស់ ។ គេមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៨០ដង ចាញ់១៣ដង និង ស្មើពិន្ទុ ២ង ។ចំពោះអ្នកប្រដាល់ថៃផា ខាំរ៉ាមនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ មិនមាននរណាដឹងថាសមត្ថភាពគេប៉ុណ្ណាៗនោះឡើយ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៨ដង ចាញ់១៧ ដង ។សារឿន ចាន់ជួបជាមួយអ្នកប្រដាល់ថៃចំណុលថ្មីនេះតើគេអាចដណ្ដើមបានជ័យជំនះដែឬទេ ?

Sareun-Chan-Pha-Khamram [800x600]

អ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធដែលរាល់ការប្រកួតរបស់គេជាមួយអ្នកប្រដាល់ថៃពុំសូវមានសំណាងល្អក្នុងការប្រកួតជាមួយអ្នកប្រដាល់បរទេសនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផាត ជុំភុន(Phat Chumphun)។

អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងដែរតែគេហាក់ដូចជាបាត់មុខមួយរយៈទើបតែពេលនេះគេលេចមុខមកវិញ ។ គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៥ដង ចាញ់១០ដង ។

ចំពោះយក្សផ្លែវិញកម្លាំងរបស់គេបន្ទាប់ពីឆ្លងផុត៣ទឹកទៅនោះគឺយ៉ាប់តែម្ដង ។តែទោះជាយ៉ាងណាប្រសិនបើគូប្រកួតមិនអាចវាយគេឲ្យសន្លប់ទេនោះគេនៅតែតស៊ូបានរហូតចប់ទឹកទី៥ទាំងវេទនា ។អ្នកប្រដាល់កម្ពុជារូបនេះចិត្តធំនាស់ទោះបីកម្លាំងគេចុះដុនដាបក៏ដោយប្រសិបើគូប្រកួតហ៊ានធ្វើឲ្យគេឈឺសាច់នោះទោះបីមួយចានទឹក ឬមួយចានគោកក៏គេត្រូវតែប្រថុយប្ដូរដែរ ។

យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៥១ដង ឈ្នះ១២៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ៥ដង ។ការប្រកួតមួយនេះមិនដឹងថាយក្សផ្លែមានសមត្ថភាពដណ្ដើមបានជ័យជំនះឬទេ ?

yuk-yeakphlee-phat-chhumphun [800x600]