សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបទ្វេភាគី និងទទួលទានអាហារការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម

18
290

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃពុធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី និងទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

FB_IMG_1515577425762

ក្នុងជំនួបដែលធ្វើឡើងក្នុងពេលពិសារអាហារការងារថ្ងៃត្រង់នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បាន វាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជាដែលបានទទួលនូវកំណើនសេដ្ឋកិច្ចសង្គមយ៉ាងល្អប្រសើរ។ ជាពិសេស គឺប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ លោកនាយករដ្ឋមន្រ្តីវៀតណាមមានជំនឿចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គឡានឆាងលើកទី២នេះ គឺនឹងនាំមកនូវលទ្ធផលត្រចះត្រចង់បំផុត ហើយមិនតែប៉ុណ្ណោះ គឺបានលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់ប្រទេសកម្ពុជាកាន់តែខ្ពស់ថែមទៀត ទាំងនៅក្នុងកម្រិតតំបន់ និងអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សាគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលបានកើនឡើងរហូតដល់៣,៨០០ លានដុល្លាអាមេរិក បើប្រៀបធៀបទៅនិងឆ្នាំកន្លងទៅ គឺមានការកើនឡើង (២៥%) ក្នុងនោះ វៀតណាមបាននាំទំនិញកសិផលកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០១៧ ដែលមានប្រមាណជាង១,០០០ លានដុល្លា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្វាគមន៍ លោកនាយករដ្ឋមន្រ្តីវៀត ណាម ង្វៀន សួនហ៊្វុក និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២។ ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តីគឺបានចូលរួមចំណែកដល់ការពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសធ្វើឲ្យកិច្ចប្រជុំកំពូលថ្ងៃនេះទទួលបានជោគជ័យជាមិនខាន៕

FB_IMG_1515577419983

FB_IMG_1515577422490

Facebook Comments
Loading...

18 COMMENTS

  1. FineScan 會在肌膚上製造數以千計的細小深入傷口,即所謂的顯微加熱區(microthermal zone),但要確保每次治療時皆有部份組織不受能量影響,於是,每一個顯微加熱區的作用雖然強烈而明顯,但周圍都包覆著正常且結構完整的皮膚組織,使傷口能在短時間內癒合,並替換之前有缺陷的受損組織。Finescan不僅可讓表皮新生,更可促進深層膠原再生,從內而外徹底喚醒細胞,瞬時找回年輕時的肌膚狀態。憑藉最新的雙軸技術,FINESCAN 6可治療 – 面部 – 頸部 – 暗瘡凹凸洞 – 增生性疤痕

  2. JUVEDERM由透明質酸Hyaluronic Acid(一種天然多醣體)製造而成,並具有幼滑及高凝聚力的配方。透明質酸(HA)是皮膚組織的主要成份之一,能自然存在於人體肌膚內 JUVEDERM所用的透明質酸非由動物身體提取,可鎖住水份保濕皮膚,從而增加皮膚密度並改善質感 Juvederm 玻尿酸 加強優化面部輪廓,可被身體完全吸引,能自然地修飾面部輪廓 功效可長達24個月以上 JUVEDERM的特點: 效果立即可見 非永久性 非手術性 安全有效 效果自然 JUVEDERM獲歐盟(CE)及美國及藥物管理局(FDA)認證 首先及唯一獲得FDA認證在首次療程後能維持長達一年2-4功效 新世代專員Hylacross科技為產品帶來獨特的物理特質,包括凝聚力、支撐力及柔順度 這是一套由全球著名醫學美容醫生Dr. Maurício de Maio,以JUVÉDERM®系列透明質酸產品為基礎而研發的面部優化療程,藉著簡單程序便達致面部優化效果,不需進行手術,減低風險。

LEAVE A REPLY

Please enter your comment!
Please enter your name here