ប្រដាល់មិត្តភាពអន្តរជាតិ២គូ លើសង្វៀនខារ៉ាបាវអាស៊ីអាគ្នេយ៍នាថ្ងៃ១៣ខាងមុខ

0
19

ភ្នំពេញ:ស៊ឹម វណ្ណដេតក្លិបនិរោធន៍មានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផាត ភិជីត(Phat Phichhit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៣មករានេះ។

វណ្ណដេតគេទើបតែលេចមុខមកមែនតែគេហាក់ដូចជាឆាប់ដណ្ដើមបានកេរ្តិ៍ឈ្មោះណាស់ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៧ដង ចាញ់៨ដង និង ស្មើពិន្ទុ ២ ដង ។ចំពោះអ្នកប្រដាល់ថៃផាត ភិជីតវិញគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥១ដង ចាញ់៦ដង ។នរណាជាអ្នកខ្លាំងក្នុងជំនួបនេះ ?

Sim-Vandeth-Chhat-Pichit [800x600]

អ្នកប្រដាល់សេង ស្រឿនក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ថៃអារ៉ាំ ប៊យ(Aram Boy)នោះ គេសាកកម្លាំងជាមួយអ្នកប្រដាល់ថៃមួយរូបផ្សេងទៀតគឺកុង កាងវ៉ាន(Kong Kangwan) ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ ៥៩ដង និង ចាញ់១២ដង កណ្ដាប់ដៃ និង ការទាត់ចេញរបស់គេធ្ងន់ណាស់ទោះបីការវ៉ៃចេញរបស់គេមានលក្ខណៈត្រង់ៗក៏ពិតមែន ។

ចំពោះអ្នកប្រដាល់ថៃកុង កាងវ៉ាន មានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៦ដង ចាញ់១៧ដង និង ស្មើពិន្ទុ ១ ដង ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបប្រកួតគ្នាមិនដឹងថាជ័យជំនះបានទៅលើអ្នកប្រដាល់កម្ពុជាសេង ស្រឿន ឬ បានទៅអ្នកប្រដាល់ថៃកុង កាងវ៉ាននោះទេ ។

Seng-Sreun-Kong-Kangwan [800x600]

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here