ភ្នំពេញ:អ្នកប្រដាល់ចំនួន២រូបដែលត្រូវប្រជែងគ្នាដណ្ដើមថានៈជាជើងឯកនោះគឺអ៊ុំ វណ្ណេតក្លិបមរតកយុទ្ធគុនខ្មែរត្រូវប្រជែងជាមួយអ្នកប្រដាល់ជើងថ្មីសៅ វណ្ណា នាព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ដែលនឹងបញ្ចប់នៅយប់ថ្ងៃទី១៣មករា២០១៨នេះហើយ ។

ក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ទាំង ២រូបនេះមិនទាន់មាននរណាម្នាក់ស្គាល់ចាញ់នៅឡើយទេតែការប្រកួតចុងក្រោយនេះនឹងមានម្នាក់ស្គាល់ចាញ់ឯម្នាកលក្លាយជាជើងឯកដែលមានពាន ធំ និង ប្រាក់រង្វាន់អមចំនួន៤.០០០ដុល្លារ ។

នៅក្នុងព្រឹត្តិការណ៍នេះនៅជុំទី១វណ្ណេតឈ្នះអ៊ុំ កំសត់ក្លិបព្រៃទទឹងកីឡាដោយពិន្ទុ ឯ វណ្ណាឈ្នះណាម ម៉ូរិនក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុដែរ ។នៅជុំទី២វណ្ណេតឈ្នះភុន សោភ័ណ្ឌក្លិបនាគរាជទឹកទី២ ឯ វណ្ណាឈ្នះ វុត្ថា ប៊ុនឃាងដោយពិន្ទុ ។ជុំទី៣វណ្ណេតឈ្នះវ៉េន ហុងជីវ៉ុងក្លិបកងកេងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ឯ វណ្ណាឈ្នះ ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវណ្ណេតឈ្នៈគឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុក្នុងខណៈដែលវណ្ណាឈ្នះង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យដោយពិន្ទុដែរនោះ អ្នកប្រដាល់ទាំង២រូបនេះនរណាក្លាយជាជើងឯកនើព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នេះ ?

Um-Vanneth-Sao-Vanna [800x600]

ចំពោះគូដែលត្រូវដណ្តើមចំណាត់ថ្នាក់លេខ៣គឺ គឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ ជាមួយង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យ ។

វាសនាកាលប្រកួតជម្រុះជុំទី១ឈ្នះធា នុរាជក្លិបពោធិ៍ជ័យកីឡាដោយពិន្ទុ ឯ រដ្ឋាឈ្នះជា សំណាងក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។ នៅជុំទី២វាសនាឈ្នះរិន សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅទឹកទី ១ ចំពោះរដ្ឋាឈ្នះទីពន្លែតក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ ។ នៅជុំទី៣វាសនាឈ្នះសំអាង ឌុនក្លិបអេភូថងកីឡា ឯ រដ្ឋាឈ្នះផន ប៊ុនម៉ៅក្លិបកងយោធពលខេមរភូមិន្ទុ ។

អ្នកប្រដាល់ទាំង ២ រូបនេះចាញ់នៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាគឺវាសនាចាញ់ពិន្ទុអ៊ុំ វណ្ណេត ឯ រដ្ឋាចាញ់ពិន្ទុសៅ វណ្ណា ។ នរណាមានសមត្ថភាពដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ពីព្រឹត្តិការណ៍នេះ ?

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃនោះផាន ផាត់យុទ្ធក្លិបសាលវ័ន្ដកីឡាដែលមានប្រវត្តិប្រកួតចំនួន ៥៣ដង ឈ្នះ៣៩ដង ចាញ់១២ដងស្មើពិន្ទុ ២ ដង នោះប្រកួតជាមួយអ្នកប្រដាល់ថៃគៀវ បា(Kiev Ba) ។
គៀវ បាមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។អ្នកប្រដាល់ថៃរូបនេះកាលពីសប្ដាហ៍មុនគេទើបតែផ្ដួលអ្នកប្រដាល់កម្ពុជាខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាកឲ្យសន្លប់នៅទឹកទី ១ ។ចាំមើលផាន ផាត់យុទ្ធតស៊ូយកឈ្នះគៀវ បានបានឬទេ ?

Phan-Phatyuth-Kiev-Ba [800x600]