អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ ១៥ ខែមករា

3823

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពនឹង ចុះត្រជាក់ជាលើកទី៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់១៤អង្សាសេ។

បើតាមក្រសួងធនធានទឹក ក្រៅពីជួរភ្នំដងរែក ដែលចុះត្រជាក់រហូតដល់១៤អង្សាសេនោះ សម្រាប់ខេត្តមួយចំនួនដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ក្នុងរង្វង់១៦-១៨ អង្សាសេ។ បណ្តាលរាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៩-២១ អង្សាសេ តែសម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣-២៤អង្សាសេ៕