ផ្ទះឈើមួយខ្នងត្រូវភ្លើងឆេះខ្ទិចនៅស្រុកកណ្ដាលស្ទឹង..!

10903

កណ្ដាល ៖នៅថ្ងៃអាទិត្យ៦រោចខែបុស្សឆ្នាំរកាព.ស២៥៦១ត្រូវនឹងថ្ងៃទី៧ខែមករាគ.ស២០១៨នៅភូមិកាប់លាវឃុំទ្រាមានអគ្គីភយ័ឆាបឆេះផ្ទះមួយខ្នងសាងសង់អំពីឈើប្រក់ក្បឿងដែលមានបណ្តោយ៧mនឹងទទឹង៥mខាងក្រោមថ្មនឹងតសង្កសីមុខចំហៀង។ ប្រភពពីរកន្លែងកើតហេតុបានអោយដឹងថាម្ចាស់ផ្ទះដែលឆេះនេាះមានឈ្មោះសំ ធុន ប្រពន្ធឈ្មោះសំ ម៉េង។

សម្ភារះខូចខាតរួមមាន ស្រូវអង្ករ នឹងពូកចំនួន០២ពីកន្ទេលមុងខ្នើយនឹងឯកសារអត្តសញ្ញាណបណ័សៀវភៅគ្រួសារសៀវភៅស្នាក់នៅ ប្លង់ដីប័ណ្ណសំគាល់យានយន្តនឹងសម្ភារះផ្សេងជាច្រើនទៀត។  បើតាមការសណ្ឋានរបស់សមត្ថកិច្ចគឺបណ្ដាលមកពីរការផ្ទុះសេខ្សែរភ្លើង។

គួរបញ្ជាក់ផងដែរថានៅពេលថ្មីៗនេះក៏មានករណីអគ្គីភ័យឆេះនៅភូមិចំបក់ត្រប់ឃុំព្រែករកាដែលបណ្ថាលអោយឆេះផ្ទះមួយខ្នងខ្ទិចផងដែរដូច្នេះសូមបងប្អូនមេតា្តប្រុងប្រយ័ត្តចំពេាះបញ្ហានេះផង៕ ដោយសនសុភ័ក្ដ

WhatsApp Image 2018-01-08 at 8.54.37 PM

WhatsApp Image 2018-01-08 at 8.54.35 PM

WhatsApp Image 2018-01-08 at 8.54.34 PM