អ្នកចាញ់ដេកពេទ្យ អ្នកឈ្នេះដេកគុក…!

2875

កណ្ដាល: វេលាម៉ោង០១និង១៥នាទីរំលងអាធ្រាត្រចំណុចចិញ្ចើមផ្លូវជាតិលេខ០៤ភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្ត កណ្តាល ។

មានករណីហិង្សាមួយកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើលមួយដោយយុវជនម្នាក់ដែលបានវាយទៅលើនារីបំរើការម៉ាស្សា យីហោ ៣៣៣នៅភូមិ ព្រៃសំរោង ឃំុបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះចំនួន០១នាក់មានឈ្មោះនួន សុជា ភេទប្រុស អាយុ ៣៥ ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ នៅភូមិស្វាយជ្រុំ ឃំុបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល(រងរបួសដេរ៤០ថ្នេរ)។

ចំណែកជនសង្ស័យមានចំនួន០៣នាក់ ទី១មានឈ្មោះរស់ ចំរ៉ុង ហៅញ៉ាញ់ភេទប្រុសអាយុ២៣ឆ្នាំឆ្នាំជនជាតិខ្មែរមុខរបរជាងជុសជួលម៉ូតូស្នាក់ នៅភូមិស្វាយជ្រំុ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន) ទី២មានឈ្មោះម៉ាច និត ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ នៅភូមិថ្មីឃំុបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន) ទី៣មានឈ្មោះតាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សាយីហោ ៣៣៣នៅភូមិ ព្រៃសំរោង ឃំុបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក១ដែកបំពង់ជ្រុងចំនួន០២ដើម២អំបុសដងឫស្សីមូលចំនួន០១ផលប៉ះពាល់ជនរងគ្រោឈ្មោះនួន សុជា របួសថ្ពាល់ខាងស្តាំដេរចំនួន៤០ថ្នេរ(ដេរ០៣ជាន់)ឯឈ្មោះតាតចាន់ធឿនមានស្នាមជាំកំភួនដៃខាងធ្វេង
និងខ្នង។

ប្រភពបានបន្តទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានឈ្លោះគ្នាជា១ស្រីម៉ាស្សាម្នាក់ឈ្មោះតុង ចំរើនហៅយូរីភេទស្រីអាយុ២៨ឆ្នាំហើយជនរងគ្រោះបានទះលើឈ្មោះតុងចំរើន មួយកំភ្លៀងហើយដើរមកខាងក្រៅទើបឈ្មោះតាត ចាន់ធឿនជាអ្នកគ្រប់គ្រងដើរមកសួរថាអាអូនមានរឿងអីបានជាវាយមនុស្សស្រីហើយកៀកករអោយចូលខាងក្នុងជជែកគ្នាពេលនោះជនរងគ្រោះមិនព្រមចូលដោយច្រានខ្លួនយ៉ាងខ្លាំងទើបខ្លួនខឹងវាយជនរងគ្រោះមួយដៃ។

ពេលនោះជនរងគ្រោះទៅបាត់ប្រហែលមួយម៉ោងក្រោយមកជនរងគ្រោះបានត្រឡប់មកវិញ។ តាមចម្លើយរបស់ឈ្មោះតាត ចាន់ធឿនបានឆ្លើយថាពេលជនរងគ្រោះត្រឡប់មកវិញបានយកដែកថ្នាំងអំពៅមកវាយលើខ្លួនជាច្រើនដែកបណ្តាលអោយធ្លាក់ចូលប្រឡាយហើយត្រូវចំខ្នងនិងដៃខាងធ្វេង។

តាមការបំភ្លឺរបស់ជនរងគ្រោះបានឆ្លើយថាខ្លួនត្រឡប់មកវិញបានយកដែកថ្នាំអំពៅមកតាមហើយបានវាយទៅលើឈ្មោះតាត ចាន់ធឿនមែនតែវាយមិនត្រូវទេតែឈ្មោះតាតចាន់ធឿននេះភ័យ ថយក្រោយ ធ្លាក់ប្រឡាយទឹក។

តាមចម្លើយសារភាពរបស់ឈ្មោះរស់ចំរ៉ុងហៅញ៉ាញ់បានសារភាពថាខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវពិតប្រាដកមែនហើយបានបោះដាវនោះចោល។ តាមចម្លើយសារភាពរបស់ម៉ាចនិតភេទប្រុសអាយុ២៣ឆ្នាំបានសារភាពថាខ្លួនបានកាន់ដែកទីបជ្រុងមែនតែមិនបានវាយទេបន្ទាប់ពីរសាកសួររួចសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកអធិការស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ

WhatsApp Image 2018-01-08 at 8.23.42 PM

WhatsApp Image 2018-01-08 at 8.23.41 PM