បុរស២នាក់ព្រួតវាយសម្លាប់ស្ត្រីម្នាក់ក្នុងពេលលេងល្បែងសិចជាមួយគ្នា

0
19

ពេលនេះប៉ូលីសអាឡឺម៉ង់កំពុងបើកការស៊ើបអង្កេតករណីឃាតកម្មដ៏ឃោរឃៅមួយដែលបានកើតឡើងនៅមុនពេលបុណ្យឆ្លងឆ្នាំ។ឃាតកម្មនេះបានកើតឡើងក្នុងទីក្រុងប៊ែរឡាំង ហើយទំនងជាបានប្រព្រឹត្តក្នុងអំឡុងពេលកំពុងរួមភេទជាមួយគ្នាទៀតផង។

image

ឃាតករមានបំណងភៀសខ្លួនទៅកាន់ប្រទេសតួរគី ប៉ុន្តែត្រូវប៉ូលីសចាប់បាននៅព្រលានយន្តហោះ។ ស្ត្រីរងគ្រោះជនជាតិអាឡឺម៉ង់អាយុ៥៥ឆ្នាំមានឈ្មោះថាMarianne M.ទំនងជាត្រូវឃាតករវាយធ្វើបានយ៉ាងដំណំរួចហើយសម្លាប់ក្នុងពេលកំពុងលេងល្បែងសិចជាមួយគ្នាដ៏គួរឲ្យស្អប់ខ្ពើមនោះ។

ជនសង្ស័យនោះឈ្មោះTaifunអាយុ៣៦ឆ្នាំនិងម្នាក់ទៀតឈ្មោះ Jasminអាយុ ២៧ឆ្នាំបានស្គាល់ជនរងគ្រោះតាមអនឡាញ ហើយក៏ណាត់ជួបគ្នានៅក្នុងផ្ទះសំណាក់មួយដែលបុរសទាំង២បានជួលទុកមុនរួចជាស្រេច។ សាកសពរបស់នាងត្រូវបានគេរកឃើញដោយរុំនឹងភួយយ៉ាងស្អាត៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here