ភ្នំពេញ: ព្រឹត្តិការណ៍ Sponsor Futsal Cup 2017សម្រាប់ការប្រកួតជម្រុះមណ្ឌលខេត្តព្រៃវែងដែលធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៦ និង ទី៧មករានោះបានរកឃើញក្រុមខ្លាំងចចំនួន២សម្រាប់ឡើងមកប្រកួតវគ្គ១០ក្រុមចុងក្រោយហើយ ។ មណ្ឌលខេត្តព្រៃវែងមានក្រុមចូលរួមតែ២០ក្រុមប៉ុណ្ណោះដូច្នេះការប្រកួតលោកបង្កឱកាសឲ្យក្រុមដែលចាញ់នៅជុំទី ១អាចប្រកួតបានម្ដងទៀតជាមួយក្រុមដែលចាញ់ដូចគ្នា ។

២០ក្រុមដែលចូលរួមនេះការប្រកួតនៅជុំទី១ នឹងមាន១០ក្រុមជាក្រុមចាញ់ ។ហេតុនេះក្រុមចាញ់ទាំង១០នេះត្រូវប្រកួតគ្នាម្ដងទៀតដើម្បីយក៥ក្រុមដែលឈ្នះឡើងទៅប្រកួតបន្តជាមួយ១០ក្រុមដែលឈ្នះនៅជុំទី ១ ចំពោះក្រុមចាញ់ទាំង៥នៅជុំទី២គឺហាលអាវដោយស្វ័យប្រវត្តិ ។

ក្រុមខ្លាំងចំនួន២របស់មណ្ឌលខេត្តព្រៃវែងនោះគឺក្រុមកណ្ដុរ ស អេហ្វស៊ី និង ក្រុមផេនដាអេហ្វស៊ី ។នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្រុមកណ្ដុរ ស អេហ្វស៊ីប្រកួតឈ្នះក្រុមផេនដាអេហ្វ ស៊ី ៩ទល់២ ។ ជ័យជំនះនេះធ្វើឲ្យក្រុមកណ្ដុរ ស អេហ្វស៊ីក្លាយជាក្រុមចំណាត់ថ្នាក់លេខ ១ និងក្រុមផេនដាអេហ្វស៊ីក្លាយជាក្រុមចំណាត់ថ្នាក់លេខ ២ នៃមណ្ឌលខេត្តព្រៃវែងទោះជាយ៉ាងណាក៏ក្រុមទាំង២នេះគឺជាក្រុមដែលបានកក់កៅអីទុកសម្រាប់វគ្គ១០ក្រុមចុងក្រោយដែរ ។
ពេលនេះការប្រកួតជម្រុះតាមមណ្ឌលបានបញ្ចប់ចំនួន៤មណ្ឌលហើយក្នុងនោះមានរាជធានីភ្នំពេញក្រុមខ្លាំងរបស់មណ្ឌលនេះគឺក្រុមរ៉ូលីងអេហ្វស៊ីនិងក្រុមហូមស្ប៉តអេហ្វស៊ី។មណ្ឌលបន្ទាយមានជ័យដែលក្រុមខ្លាំងរបស់គេគឺស៊ីសូផុនអេហ្វស៊ី និង ក្រុមហ្វាមីលីអេហ្វស៊ី ។សៀមរាបគឺក្រុមហ្គារូដាអេហ្វស៊ី និង Next-Up FC ។ ឯមណ្ឌលព្រៃវែងគឺក្រុមកណ្ដុរ ស អេហ្វស៊ី និងក្រុមផេនដាអេហ្វស៊ី ។

មណ្ឌលចុងក្រោយដែលត្រូវប្រកួតជម្រុះនោះគឺមណ្ឌលខេត្តព្រះសីហនុដែលនឹងធ្វើរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង ១៤មករា ។

26638260_1666763650046352_560039954_n