អតីតមេដឹកនាំប៉េរូដែលត្រូវបានកាត់ទោសឲ្យជាប់គុកពីបទដឹកនាំប្រទេសក្នុងភាពផ្តាច់ការ ឥឡូវនេះ បានក្លាយទៅជាមនុស្សមានសេរីភាពទាំស្រុងហើយ ក្រោយពីលោកប្រធានាធិបតីប៉េរូបានលើកលែង ទោសឲ្យហើយនោះ។

លោកFujimoriដែលមានវ័យ៧៩ឆ្នាំបានលើកដៃដាក់អ្នកកាសែតពេលដែលគាត់ បានចាកចេញពីមន្ទីរពេទ្យដោយរូបគាត់អង្គុយនៅលើរទេះរុញ។លោកត្រូវជាប់ពន្ធនាគារ២៥ឆ្នាំពីបទរំ លោភសិទ្ធមនុស្សក្នុងអំឡុងពេលកាន់អំណាចនាទសវត្សឆ្នាំ១៩៩០ ហើយត្រូវបានលើកលែងទោស ដោយសារហេតុផលសុខភាព។

ក្រុមអ្នកនិពន្ធ និងបណ្តាជនដទៃទៀតបានថ្កោលទោសយ៉ាងខ្លាំងចំពោះការលើកលែងទោសនេះរហូតដល់មានបាតុ កម្មប្រឆាំងតវ៉ាទៀតផង៕

image