មេដឹកនាំទួរគីលោកEdorganបាននិយាយចោទប្រកាន់ថា សហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលកំពុងតែលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេស អ៊ីរ៉ង់ ប៉ាគីស្ថាន និងបណ្តាប្រទេសមូស្លឹមដទៃទៀត គឺមានគោលបំណងចង់ដណ្តើមយកប្រភពធនធានធម្មជាតិនៃបណ្តាប្រទេសទាំងនោះតែប៉ុណ្ណោះ។

image

លោកបានថ្លែងថា៖ យើងមិនអាចទទួលយកឥរិយាបទរបៀបប្រទេសអាមេរិក ឬក៏អ៊ីស្រាអែលបានឡើយ ព្រោះ នោះគឺជាការំលោភយ៉ាងកម្រោលទៅលើកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ នេះជាប្រតិកម្ម ឆ្លើយតបទៅនឹងលោកដូណាល់ត្រាំដែលបានសរសេរតាមទ្វីតធើកាលពីសប្តាហ៍មុននេដែលបានចេញមុខគាំទ្របាតុករនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានធ្វើបាតុកម្មបង្ហូរឈាមប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសនេះ។

កាលពីដើមសប្តាហ៍នេះអាមេរិកក៏បានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានលាក់លៀម និងមិនបានកំចាត់ពួកភេរវកម្មតាលីបង់និងបានប្រកាសផ្តាច់ជំនួយប្រមាណជាង១ពាន់លានដូល្លារទៀតផង៕