ប៉ូលិសប៉ុស្តិ៍ឈើទាលឃាត់ខ្លួនចោរលួចម៉ូតូ២នាក់

3156

(កណ្តាល)៖ ជនសង្ស័យមុខសញ្ញាចោរលួចម៉ូតូចំនួន២នាក់ត្រូវកម្លាំងនគរបាលរដ្ធបាលប៉ុស្តិ៍ឈើទាលធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១១និង៤៧នាទីថ្ងៃទី៥ខែមករាឆ្នាំ២០១៨នៅចំណុចភូមិឈើទាល.ឃុំឈើទាល.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន១.ឈ្មោះសុិន.សម្ផស្ស ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិលេខ៥.ឃុំស្វាយប្រទាល.ស្រុកស្អាង.ខេត្តកណ្តាល.និងបក្ខពួកម្នាក់ទៀតឈ្មោះអុឹម.គ្រួយភេទប្រុសអាយុ២៧ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឈើទាល.ឃុំឈើទាល.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី៤ខែមករាម្សិលមិញវេលាម៉ោង១៥និង០០នាទីជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1U.3071 ដែលម្ចាស់ឈ្មោះឡូ.ភាស់ភេទប្រុសអាយុ៤១ឆ្នាំមុខរបរកសិករមានទីលំនៅភូមិខ្ពបក្រោម.ឃុំខ្ពប.ស្រុកស្អាង.ខេត្តកណ្តាលទុកនៅចំណុចភូមិបឹងខ្ពប.ឃុំខ្ពប.ស្រុកស្អាង។ ក្រោយពីលួចម៉ូតូបានហើយជនសង្ស័យបានយកមកលាក់ទុកនៅផ្ទះជនសង្ស័យឈ្មោះអុឹម.គ្រួយបានមួយយប់លុះព្រឹកឡើងវេលាម៉ោងជាង១១ព្រឹកខែមករាបងស្រីរបស់ឈ្មោះ អុឹម.គ្រួយ មានការសង្ស័យក៍បានតេទូរសព្ទ័មកប្តឹងនគរបាលប៉ុស្តិ៍ឈើទាលចុះទៅពិនិត្យមើលទើបបែករឿងដឹងថាជនសង្ស័យទាំង២នាក់លួចម៉ូតូគេពីស្រុកស្អាងយកមកលាក់ទុកនៅទីនេះសមត្ថកិច្ចក៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ធ្វើការសាកសួរ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូជនរងគ្រោះពីចំណុចខាងលើប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍កសាងសំណុំរឿងប្រគល់ជូននគរបាលស្រុកស្អាងចាត់ការបន្តតាមនីតិវិធីច្បាប់៕

2018-01-05-PHOTO-00001156