នាំគ្នាអភិរក្សសត្វត្មាតដែលនៅសេសសល់ជាង១០០ក្បាលឲ្យបានគង់វង្ស

34482

លោកអេង ភិរុងប្រធានប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបាននិយាយថា៖ពេលនេះនៅ លើទឹកដីខេត្តស្ទឹងត្រែងនៅមានសេសសល់សត្វត្មាត សត្វត្រយ៉ងនិងសត្វចតុបាតព្រៃខ្លះដែរ តែមានចំនួនតិចតួចណាស់ជាពីសេសមានតែនៅក្នុងស្រុកសៀមប៉ាងតែប៉ណ្ណោះ។

ដោយ ឡែកតែសត្វត្មាតនៅសល់ប្រមាណ១០០ក្បាលរស់នៅក្នុងតំបន់ព្រៃសៀមប៉ាងខាងលិច។ នៅតំបន់នោះក៏នៅមានសេសសល់សត្វត្រយ៉ងយក្ស ខ្ទីង ប្រើសនិងសត្វជ្រូកព្រៃព្រមទាំង សត្វព្រៃដ៏កម្រមួយចំនួនទៀត។

លោកទីស្រ៊ុន ប្រធានប្រចាំតំបន់សៀមប៉ាងនៃអង្គការជីវិត សត្វស្លាបអន្តរជាតិបាននិយាយថា ៖ យើងបានបំផុសឲ្យប្រជាជនដាំស្រូវហើយទទួលទិញ ស្រូវទាំងនោះយកទៅឲ្យសត្វស៊ីតាមរបៀបធម្មជាតិរបស់វា។ ក្នុងមួយខែឬពីឬខែយើងទិញ គោហើយសម្លាប់យកទៅដាក់ក្នុងព្រៃសម្រាប់ជាចំណីត្មាត ដើម្បីកុំឲ្យវាហើរចាកចេញទៅកាន់ប្រទេសឡាវដែលនៅក្បែរខាង។

គួរបញ្ជាក់ថា តំបន់អភិរក្សស្រុកសៀមប៉ាងមាន២កន្លែង គឺទី១-ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចមានផ្ទៃដីសារុប៦៥.៣៨៩ហិកតានិងទី២-ដែនជម្រកសត្វព្រៃសៀមប៉ាងដែលទាំងពីរកន្លែងនេះសម្បូរណ៍ ទៅដោយសត្វត្មាតត្នោត ត្មាតប្រផេះ ត្មាតភ្លើង សត្វត្រយ៉ងយក្ស ត្រយ៉ងចង្កំក.ស អង្កត់ខ្មៅ ត្រដក់តូច ត្រដក់ធំ ត្រដក់ត្រី ឥន្ទ្រីខ្មៅ និងសត្វចតុបាតព្រៃដទៃទៀត ៕

6553eb24a79ea56986229fd3ce164058-1-780x455