មឿន សុខហ៊ុច ត្រៀមស្តារកិត្តិយសឡើងវិញ ក្រោយចាញ់ប៉ុន្មានប្រកួតចុងក្រោយ

413

ភ្នំពេញ:មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សដែលមួយរយៈនេះហាក់ដូចជាស្រុតចុះនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃផាត សៀវហ្វា (Phat Seavfa)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៦មករានេះ។

សុខហ៊ុចជាអ្នកប្រដាល់ដែលមានទេពកោសល្យប្រើជើងដើម្បីផ្ដួលគូប្រកួតតែមួយរយៈនេះគេហាក់ដូចជា ស្រុតចុះខ្លាំងមែនទែន ។ក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នានាគេតែងតែខ្ទាតចេញពីការប្រកួតកណ្ដាលទី ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៣៥ដង ឈ្នះ១០៨ដង ចាញ់២៣ដង និង ស្មើពិន្ទុ ៤ ។

ចំពោះអ្នកប្រដាល់ថៃផាត សៀវហ្វាវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ដង ។សុខហ៊ុចអាចស្ដារនូវការធ្លាក់ចុះរបស់ខ្លួនបានឬទេសម្រាប់ការប្រកួតនេះ ?

Huch-Phat [800x600]

អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជាខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាកដែលបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈនោះបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃគៀវ បា ។

ជាអ្នកប្រដាល់មាឌល្អិតមួយរូបគេមានផ្លែ និង កលល្បិចវ៉ៃបានល្អរហ័ស និង ចិត្តធំមហិមាណាស់ ។ខ្លានាងគេមានរបឿបវ៉ៃយ៉ាងអស្ចារ្យពិសេសកណ្ដាប់ដៃ ជង្គង់ និង កែងរបស់គេវ៉ៃចេញបានរហ័សឯវិធីការពារខ្លួនក៏ល្អដែរ។ អ្នកប្រដាល់កម្ពុជារុបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១៣ដង និងស្មើពិន្ទុ ២ ដង ។នៅលើសង្វៀនគេតែងតែចាប់ផ្ដើមវាយប្រហារលើគូប្រកួតតាំងពីទឹកទី១ទៅតែម្ដង ។

គៀវ បា(Kiev Ba)ក៏ជាអ្នកប្រដាល់មាឌល្អិតដែរ ។ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ហើយ ការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះទៀតផង ។អ្នកប្រដាល់ថៃរូបនេះមិនសូវមានទេពកោសល្យប្រើកែងទេតែជង្គង់ កណ្ដាប់ដៃ និង ស្នៀតទាត់របស់គេអស្ចារ្យណាស់ ។

គៀវ បាមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។អ្នកប្រដាល់ឆ្លងដែនដែល មានសម្បុរខ្មៅរូបនេះគេអាចយកឈ្នះលើខាំ ខ្លានាងបានដែរឬទេ ?

Kham-khlaneang-Kiev-Ba [800x600]