ប្រជាពលរដ្ឋមួយចំនួននៅភូមិតាមមាត់ទន្លេប្រកបរបបដើររើសខ្ចងនិងខ្ចៅដើម្បីដោះស្រាយជីវភាពរសនៅក្រោយពីការធ្វើស្រែប្រាំង

465

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាដើររើសខ្ចងនិងខ្ចៅខណះដែលទីផ្សារមានតម្លៃដើម្បីបង្កើនជីវភាពរសនៅរបស់ពួគគាត់ក្រោយពីគ្រួសារខ្លះបានរួចរាល់ពីការភ្ជួរាស់ធ្វើស្រែប្រាំង ។ 

ប្រជាពលរដ្ឋម្នាក់ដែលរសនីតាមដងទន្លេក្នុងភូមិខាងលើបានអោយដឹងថានៅរដូវទឹកឡើងគ្រួសាររបស់គាត់ក៍ដូចជាគ្រួសារប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតដែលប្រកបរបបនេសាទត្រីមួយចំនួនបាននាំគ្នាបើកការណូតដើររើសខ្ចងនិងខ្ចៅនៅតាមទីបឹងត្រពាំងនិងកន្លែងផ្សេងៗ ដែលមានទឹកទន្លេបានលិចនិងយកមកលក់អោយអ្នកដែលឈចាំទិញបន្តនៅក្នុងភូមិនិងដឹកយកទៅលក់បន្តនៅតាមទីផ្សារតាមបណ្តាខេត្តនិងក្រុងក្នុងប្រទេសដើម្បីបានថវិការបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរសនៅប្រចាំថ្ងៃក្រៅពីរបបដាក់មងដាក់លប ។

អាជីវករដែលចាំប្រមូលទិញរសនៅក្នុងខេត្តកំពង់ឆ្នាំងឈ្មោះ ចន្ទ័ប៊ុនធឿន អាយុ៣៣ឆ្នាំបានអោយដឹងថាជារៀងរាល់ឆ្នាំគាត់តែងតែមកចាំទិញខ្ចងនិងខ្ចៅពីប្រជាពលរដ្ឋក្នុងភូមិនេះខណះដែលខ្ចងមួយគីឡូក្រាមតម្លៃ៣០០០រៀលទៅ៤៥០០រៀលដោយឡែកខ្ចៅមួយគីឡូក្រាមតម្លៃ២០០០រៀលហើយការប្រមូលទិញគឺមានតាមថ្ងៃខ្លះបានច្រើននិងថ្ងៃខ្លះបានតិច  ។

គាត់បានអោយដឹងទៀតថាការប្រមូលទិញនេះគាត់បានដឹកតាមរថយន្តយកទៅបោះអោយម៉ូយនៅតាមទីផ្សារក្នុងខេត្តផ្សេងៗនិងប៉ោះនិងចែកចាយអោយម៉ូយបន្តយកទៅលក់នៅទីតាមផ្សារការើសខ្ចងនិងខ្ចៅនេះវាបានបង្កើននៅចំណុលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG20171225111717

IMG20171225111657