ប្រដាល់គុនខ្មែរ នៅតែមានជម្ងឺចង់ជើងកីឡាករប្រដាល់អោយក្លាយទៅជាតួឯកប្រចាំទូរទស្សន៍របស់ខ្លួន

21059

ភ្នំពេញ:  ជម្ងឺចងជើងអ្នកប្រដាល់បែបនេះបានធ្វើឲ្យអ្នកប្រដាល់មួយចំនួនក្លាយទៅជាតួឯកប្រចាំទូរទស្សន៍ហើយបាត់បង់ភាពក្លាហានជាអ្នកប្រដាល់គឺលែងហ៊ានទៅប្រកួតនៅសង្វៀនផ្សេងដោយខ្លាចចាញ់គេ ។

នយោបាយរបស់សហព័ន្ធគឺមិនឲ្យមានការចងជើងអ្នកប្រដាល់ឡើយតែជម្ងឺមួយនេះនៅតែមានហើសហព័ន្ធមិនដែលហ៊ានក្អកនោះទេ ។ ដោយសារតែសហព័ន្ធមិនសូវក្លាហានបែបនេះទើបធ្វើឲ្យគ្រូប្រដាល់មួយចំនួន អ្នកប្រដាល់មួយចំនួនមើលស្រាលសហព័ន្ធ ។

រឿងដែលគួរឲ្យហួសចិត្តមួយទៀតអ្នកប្រដាល់ខ្លះក្លាហានទៅប្រកួតដោយមិនឲ្យគ្រូ និង ក្លិបដឹងក៏មានដែរនេះក៏ដោយសារតែការមើលស្រាលដល់សហព័ន្ធពីសំណាក់មន្ត្រីខាងផ្គូរផ្គង ។ ពេលខ្លះមានអ្នកប្រដាល់ខ្លះមានឈ្មោះប្រកួតក្នុងពេលតែមួយ២សង្វៀនក៏មានដែរ ។ស្ថានភាពបែបនេះទូរទស្សន៍ណាដែលគ្រូ ឬ ក្លិបជាអ្នកផ្ដល់ឈ្មោះឲ្យគេចាប់គូនោះគឺជាអ្នកបានទទួលកីឡាករនោះឲ្យមកវ៉ៃនៅប៉ុស្តិ៍របស់ខ្លួន ។វិន័យមួយនេះគឺវាអាក្រក់ចាប់ពីក្លិប គ្រូបង្វឹក និង កីឡាករខ្លួនឯងតែម្ដង ។ក្លិបចាប់គូដោយមិនប្រាប់គ្រូ មិនប្រាប់កីឡាករ ឯ គ្រូចាប់គូដោយមិនប្រាប់សិស្ស និង ក្លិប ហើយពេលខ្លះអ្នកចាប់គូ ទូរស័ព្ទមកអ្នកប្រដាល់ផ្ទាល់ដោយមិនជូនដំណឹងដល់ក្លិបឬគ្រូបង្វឹក ។

អ្វីដែលសហព័ន្ធត្រូវរឹតបន្តឹងនោះគឺគុណភាពគ្រូបង្វឹក ។ សព្វថ្ងៃនេះសហព័ន្ធមានគ្រូបង្វឹកតិចតួចណាស់ដែលអាចបង្ហាត់សិស្សត្រឹមត្រូវតាមស្ដង់ដារ ។  គ្រូបង្វឹកបែបនេះបង្ហាត់ដោយគ្មានគុណភាពអ្វីទាំងអស់ព្រោះមិនចេះធ្វើផែនការហ្វឹកហាត់ មិនដឹងថាហាត់កម្លាំងបែបណា ហាត់បច្ចេកទេសបែបណា ហាត់កលល្បិចបែបណាឡើយ ។ ជាគ្រូបង្វឹកទាមទារនូវសមត្ថភាពខ្លាំងណាស់ ។

គ្រូបង្វឹកត្រូវតែធ្វើឲ្យសិស្សរបស់ខ្លួនប្រកាន់នូវគោលការណ៍F3 ។អេហ្វទី១ គឺហ្វែរផ្លេយ៍ (Fair-Play)ការប្រកួតដោយយុត្តិធម៌ អេហ្វទី២ហ្វ្រេនស៊ីប(Friendship)ការប្រកួតដោយមិត្តភាព និង អេហ្វទី៣ គឺ ហ្វែយ៍ធីងស្ពីរីត(Fighting Spirit)ស្មារតីប្រកួត ។

កីឡាគឺត្រូវតែមានស្មារតីប្រកួតដោយយុត្តធម៌ និង មិត្តភាព ។តើប្រដាល់មានគ្រូដែលយល់ដឹងពីករណីនេះចំនួនប៉ុន្មាននាក់ ? ដល់ពេលវេលាដែលត្រូវគិតពីរឿងនេះឬនៅ ?

photo_2017-01-03_10-18-39

Loading...