ប្រទេសចិនចេញច្បាប់រាំងខ្ទប់ការនាំចូលភ្លុកដំរីទាំងស្រុង

0
190

ច្បាប់ស្តីពីការហាមឃាត់ការនាំចូលភ្លុកដំរី បានចូលជាធរមានកាលពីថ្ងៃអាទឹត្យទី៣១ធ្នូកន្លងទៅនេះ ដែលនេះជាជំហានដ៏មានសារៈសំខាន់យ៉ាងក្រៃលែងសម្រាប់ប្រទេសចិនដែលល្បីល្បាញខ្លាំងខាង ការនាំចូលភ្លុកដំរី កុយរមាសនិងភ្លុកសត្វដទៃទៀត។ គេស្គាល់ថាប្រទេសចិនល្បីខ្លាំងខាងការធ្វើពាណិជ្ជកម្មភ្លុកសត្វទាំងនេះ។

image

 

ប្រពន្ធ័ផ្សព្វផ្សាយចិនបានដកស្រង់សម្តីមន្ត្រីចិនដែលបាននិយាយថា៖ ចាប់ពីពេលនេះតទៅរាល់ការទិញ ការលក់ភ្លុកដំរីឬភ្លុកសត្វដទៃៗទៀតលើទីផ្សារឬនៅតាមហាងនានាគឺជាអំ ពើល្មើសច្បាប់ទាំងស្រុង។

មន្ត្រីរុក្ខាប្រមាញ់ចិនរូបនេះបាននិយាយទៀតថា៖ ប្រសិនបើអ្នកណាប្រាប់អ្នកថា ប្រទេសចិនគឺជាទីផ្សារនៃមុខទំនិញទាំងនោះទៀត គឺអ្នកនោះបោកប្រាស់អ្នកហើយ ហើយអ្នកត្រូវដឹង ថានោះគឺជាអំពើល្មើសច្បាប់

។គួរបញ្ជាក់ថាប្រទសចិនធ្លាប់មានច្បាប់ស្តីពីការហាមឃាត់ការធ្វើចរាចរណ៍ភ្លុកដំរីក្នុងស្រុកតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ដោយសារច្បាប់នេះគេឃើញថាការរត់ពន្ធភ្លុកដំរីបានថយ ចុះប្រមាណប្រមាណ៨០%ឯតម្លៃបានធ្លាក់ចុះ៦៥%។គិតត្រឹមខែមិនាឆ្នាំ២០១៧រោងកែឆ្នៃនិងហាងលក់ភ្លុកដំរីចំនួន៦៧បានបិទទ្វារ នៅសល់ប្រមាណ១០៥ទៀតសង្ឃឹមថានឹងបិទទ្វារនៅដើមសប្តាហ៍ នេះហើយ៕

 

image

image

image

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here