៩នាក់ស្លាប់និងម្នាក់ត្រូវកាត់ក្បាលក្នុងជម្លោះអ្នកទោសនៅប្រេស៊ីល

9129

ប៉ូលីសប្រទេសប្រេស៊ីលបាននិយាយថាយ៉ាងហោចណាស់មានអ្នកទោស៩នាក់ បានស្លាប់ដែលក្នុងនោះមានម្នា ក់ត្រូវបានសម្លាប់ដោយកាត់ក្បាលនៅក្នុងពន្ធនាគារនៃប្រទេសប្រេស៊ី ល។ប៉ូលីសបានឲ្យដឹទៀតថា៖ កុប្បកម្មមួយបានកើតឡើងនៅក្នុងពន្ធនាគារដោយពួកអ្នកទោសបានបើកឆាកវាយប្រហារគ្នា។

A handout photo made available by O Popular shows a group of inmates guarded by the authorities at a prison in the metropolitan region of Goiania, capital of the Brazilian state of Goias, Brazil, 01 January 2018.

បន្ទាប់ពីជម្លោះបានផ្ទុះឡើង ពួកអ្នកទោសជាង១០០នាក់ដែលមានជម្លោះនឹងគ្នា នោះបាននាំគ្នាហែកគុករត់យ៉ាងប្រសាច។ហេតការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១ខែមករាឆ្នាំ២០១៨នៅឯតំបន់ជាយក្រុងGoiania នៃប្រទេសប្រេស៊ីល។

ប៉ូលីសបានបើកប្រតិបត្តិការណ៍បង្កា្របដោយចាប់បានអ្នកទោសជាង៣០នាក់មកវិញឯជាង៨០នាក់ទៀតកំពុងលាក់ខ្លួននៅឡើយ។ប៉ូលីសនិយាយទៀតថាដើមហេតុគឺការកើតមានជម្លោះរវាងអ្នកទោស ប៉ុន្តែពេលនេះប៉ូលីសគ្រប់គ្រងស្ថានការណ៍ បានវិញហើយ៕