ជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀន៨នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ

9378

កំពង់ឆ្នាំង៖ ជនសង្សយ័៤នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចសហការគ្នាជាមួយកំលាំងនគបាលបង្ក្រាបគ្រឿងញៀនខេត្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានខណះដែលគេកុំពង់ធ្វើសកម្មភាព ចែកចាយរក្សាទុកដោយនិងប្រើប្រាស់ខុសច្បាប់ ។

ហេតុការបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីថ្ងៃទី២៩ធ្នូ២០១៧ចុងសប្តារ៍កន្លងទៅស្ថិតនៅចំណុចព្រៃអូតាប៊ុនស្ថិតក្នុងភូមិស្នាពេជ្រឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង  ។

ប្រភពពីសមត្ថកិច្ចដែលបានស្ថិតក្នុងការបង្ក្រាបខាងលើបានអោយដឹងថានៅមុនពេលឈានដល់ការបង្ក្រាបបានជនសង្សយ័ខាងលើនេះសមត្ថកិច្ចបានទទួលពតរ័មានពីប្រជាពលរដ្ឋនិងពីទីតាំងរបស់ជនសង្សយ័ខាងលើភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឡោមពទ្ធ័និងឃាត់ខ្លួនបានជនសង្សយ័ទាំង៤នាក់រួមនិងវត្ថុតាងម្សៅក្រាមពណ៍សខាងលើនេះភ្លាមៗសមត្ថកិច្ចបានរាយការជូនលោកស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញានាំយកមកធ្វើការសាកសួនៅអធិការនគបាលស្រុកកំពង់ត្រឡាចនិងបញ្ជូនបន្ត ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបជនសង្សយ័ទាំង៤នាក់ខាងលើនេះ មាន ១ ឈ្មោះឯលម៉ាត់ភេទប្រុសអាយុ២៤ឆ្នាំរសនៅក្នុងភូមិទួលឃុំឈូកសស្រុកកំពង់ត្រឡាច  ២  ឈ្មោះ ឡេះយូ ភេទប្រុសអាយុ២៤ឆ្នាំរសនៅក្នុងភូមិទួលឃុំឈូកសស្រុកកំពង់ត្រឡាច ៣ ឈ្មោះលាស់ទើតភេទប្រុសអាយុ២២ឆ្នាំរស់នៅក្នុងភូមិទួលឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ៤ ឈ្មោះវ៉ាន់រុំសស្យ័នភេទប្រុសអាយុ១៨ឆ្នាំរសនៅក្នុងភូមិក្រសេះថ្មីឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង  ។ នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចដកហូតបានថ្នាំងញៀន៥កញ្ចប់តូចទូរសព្ទ័ដៃ៥គ្រឿងរយមនិងសម្ភារះបំរើដលើការជកមួយចំនួនផងដែរ  ។

ដោយឡែកមនុស្ស៥នាក់ផ្សេងទៀតរួមនិងតវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៩ធ្នូ២០១៧កន្លងទៅក្នុងស្រុកបរិបូរណ៍បានធ្វើការបង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនស្ថិតក្នុងផ្ទះមួយកន្លែងដែលមានម្ចាស់ឈ្មោះអៀសឿនភេទប្រុសនៅក្នុងភូមិកោះកែវឃុំមេលំស្រុកបរិបូរណ៍ត្រូវបានចាប់ខ្លួន ១ ឈ្មោះ អ៊ុលចន្ទ្រាភេទប្រុសអាយុ១៩ឆ្នាំរសនៅក្នុងភូមិស្រះកែវឃុំមេលំស្រុកបរិបូរណ៍  ២ឈ្មោះ ថនរតនះភេទប្រុសអាយុ២៩ឆ្នាំរសនៅក្នុងភូមិភូមិកំពង់រាំងឃុំស្វាយជ្រុំស្រុករលាប្អៀរ  ៣ ឈ្មោះព្រុំម៉ារ៉ាភេទប្រុសអាយុ២៩ឆ្នាំរសនៅក្នុងភូមិថ្មកែឃុំមេលំស្រុកបរិបូរណ ៤ ឈ្មោះ ឆែមព្រុំភេទប្រុសអាយុ២៧ឆ្នាំរសនៅក្នុងភូមិថ្មកែវឃុំមេលំស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបករណីខាងលើដដែលបានអោយដឹងទៀតថាក្នុងនោះសមត្ថកិច្ចដកហូតបានថ្នាំញៀន៦កញ្ចប់តូចកញ្ចប់រួមនិងឧបករណ៍សម្ភារះបំរើដល់ការជក់មួយចំនួនផងដែរ ។ ក្រោយការសាកសួរសមត្ថកិច្ចក៍សាងឯកសារមនុស្សទាំង៨នាក់និងវត្ថុតាងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តទៅសាលាតំបូងខេត្តតាមនិតិវិធីផងដែរ ៕  ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1514622739707

FB_IMG_1514622745682

FB_IMG_1514622755044