មីយ៉ាន់ម៉ាដោះលែងអ្នកកាសែតបង្ហោះដ្រូនហើយ

267

នៅថ្ងៃម្សិលមិញនេះអ្នកកាសែយ២នាក់ អ្នកបកប្រែម្នាក់និងអ្នកបើកបររថយន្ត ម្នាក់ដែលមានកំហុសដោយសារបានបង្ហោះដ្រូនក្បែរវិមានរដ្ឋសភានោះត្រូវបាន សមត្ថកិច្ចធ្វើការដោះលែងហើយ។ ពួកគេទាំង៤នាក់ជាអ្នកធ្វើការឲ្យទូរទស្សន៍តួកគីTRTត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២ខែពីបទប្រឆាំងនឹងច្បាប់អាកាសចរណ៍របស់មីយ៉ាន់ម៉ា។

image

ករណីមួយនេះបានបង្កើនឲ្យមានភាពខ្វល់ខ្វាយកាន់តែខ្លាំងអំពីសេរីភាពសារព៍ត័មាននៅប្រទេសនេះ។អ្នកថតលោកឡាវ ហុនម៉េង ជនជាតិសឹង្ហបុរី លោកម៉ុក ចយលីនអ្នកយកព៍ត័មានជនជាតិម៉ាឡេស៊ី លោកឡាយ ទីនអ្នកបើកបរនិងលោកអួង ណាំងសួរអ្នកកាសែតមីយ៉ាន់ម៉ាត្រូវ បានចាប់ខ្លួននៅពេលដែលពួកគេកំពុងថតភាពយន្តឯកសារមួយ ហើយបាន បង្ហោះដ្រូនដើម្បីថតយករូបភាពនៅក្បែរវិមានរដ្ឋសភាដែលច្បាប់ហាមឃាត់៕