អភិបាលរងខេត្តត្បូងឃ្មុំ ចែកមួកសុវត្ថិភាពចំនួន២៥០ ជូនប្រជាពលរដ្ឋ និងអំពាវនាវអោយចូលរួមគោរពច្បាប់ចរាចរណ៍

8468

ត្បូងឃ្មុំ៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានអនុគណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុងសួង និងកម្លាំងចម្រុះ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតនៅពេលធ្វើដំណើរ នៅតាមដងផ្លូវ នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២០១៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។

IMG-20171229-WA0014

លោក ហាក់ សុខមករា បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលធ្វើការក្នុងស្ថាប័នរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីធ្វើជាគំរូឈានមុខ គេក្នុងការបើកបរជាពិសេសការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ព្រមទាំងអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍ ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលានូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត នៅលើដងផ្លូវ ក្រោមពាក្យស្លោកដ៏មានអត្ថន័យដែលរាជរដ្ឋាភិបាលតែងតែផ្សព្វផ្សាយគ្រប់ទីកន្លែងនោះគឺ«ថ្ងៃនេះ ថ្ងៃស្អែក សូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។

លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានថ្លែងថា នៅក្នុងយុទ្ធនាការដែលធ្វើឡើងនាពេលនេះបានចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបើកបរពុំមានពាក់មួកសុវត្ថិភាពចំនួន២៥០មួក រួមជាមួយការណែនាំពីមន្ត្រីជំនាញព្រមទាំងផ្តល់នូវសៀវភៅអប់រំអំពីច្បាប់ ចរាចរណ៍ផ្លូវគោក ក៍ដូចជាចែក និងបិទនូវស្ទីកគ័រចំណាំងផ្លាតលើយាន្តជំនិះបងប្អូននៅនឹងកន្លែងផងដែរ ដែលក្រោមការឧបត្ថម្ភពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែគិតគូរ ជាប់ជាប្រចាំកន្លងមកពីសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។

IMG-20171229-WA0007

IMG-20171229-WA0011

IMG-20171229-WA0008

IMG-20171229-WA0010

IMG-20171229-WA0009

IMG-20171229-WA0014

IMG-20171229-WA0012

IMG-20171229-WA0013

IMG-20171229-WA0011