ក្រុមមន្ត្រីក្រសួងរ៉ែនិងថាមពលចុះពិនិត្យសន្ថានភាពដីបាក់ច្រាំងទន្លេ

389

(ខេត្តកណ្តាល) ៖ នៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៧ ឯកឧត្តម ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែនឹងថាមពល បានដឹកនាំក្រុមមន្ត្រីជំនាញតាមមន្ទីរ៉ែនិងថាមពល ចុះទៅពិនិត្យនៅសន្ថានភាពតាមដងទន្លេបាសាក់និងពន្យល់ណែនាំទៅតាមបច្ចេកទេសនៃការប៉ូមខ្សាច់ដល់ប្រជាពលរដ្ឋ ភូមិនៅកោះរំដួលឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាល។

ឯកឧត្តម ហេងចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងអោយដឹងថា អន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលអំពីគោលនយោបាយជាតិស្តីពីធន់ធានរ៉ែ បញ្ចូលរួមទាំងសាច់ច្បាប់ដែលប៉ះពាល់នៃអជីវកម្មធាតុរ៉ែមានរ៉ែលោហៈរ៉ែអលោហៈនិងរ៉ែសំណង់គឺខ្សាច់ទន្លេនេះឯងនិង បឹងបួរទន្លេជារបស់រដ្ឋជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្រសួងរ៉ែថាមពលជាសេនាធិការក្នុងការធ្វើអាជីវកម្មដើម្បីបំប្រើសេវានយោបាយ ។លោកថាក្រសួងរ៉ែថាមពលបានរកអ្នកជំនាញដើម្បីសិក្សពិនិត្យត្រឹមត្រូវទើបអនុញ្ញាតិចេញអញ្ញាបណ្ឌ័ជូនក្រុមហ៊ុនធ្វើអជីវកម្ម ហើយចំពោះការបាក់ដីច្រាំងទន្លេនេះគឺជាការបាក់ដីពីធម្មជាតិដោយសារដី(ល្បត់ល្បារ) មិនមែនបណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុយឡែងជិននេះឡើយ។

ឯកឧត្តម ហេង ចាន់ធួង អនុរដ្ឋលេខាធិការក្រសួងរ៉ែ បានបន្តថាការបូមខ្សាច់បើកផ្លូវទឹកជួយសម្រួល ចរាចរណ៍ផ្លូវនាវាលើកំពស់ការដឹកជញ្ជូនផ្លូវទឹកកាត់បន្ថយចរាចរណ៍ផ្លូវគោកកាត់បន្ថយផ្លូវគោកកុំអោយខូចឌ្រុតទ្រាំ និងបូមខ្សាច់កាត់បន្ថយនៃការបាក់ច្រាំងតាមដងមាត់ទន្លេ ជាពិសេស យកខ្សាច់មកចាក់បំពេញនៅផ្ទះល្វែងបូរីមន្ត្រីរាជការដើម្បីលក់អោយមន្ត្រីរាជការតម្លៃថោកបង់រំលួស១ខែៗ១០០$ចឹងដើម្បីអោយអភិវឌ្ឈន៍ដំបន់នេះបានហើយនៅដំបន់ទួលក្រសាំងជាប្រភេទដីស្រែ រាជរដ្ឋាភិបាលសម្តេចតេជោបានគិតគូរបូមស្តារបើកផ្លូវទឹកកាត់បន្ថយការបាក់ច្រាំង ដើម្បីបានប្រយោជន៍ដល់ភូមិឃុំស្រុកក្នុងការអភិវឌ្ឈន៍ហេដ្ឋារច្ចនាសម្ពន្ធក្នុងភូមិឃុំចំណេញដល់ប្រជាពលរដ្ឋនិងជាតិទៀតផង។ឯកឧត្តមថាការបូមខ្សាច់គឺក្រុមហ៊ុនមានកំណត់ត្រឹមត្រូវ ស្បាស់លាស និងក្រុមហ៊ុននោះបានបង់ពន្ធចូលរដ្ឋ និងថវិការជួយសមាគមន៍ទ្រទ្រង់ឃុំនិងអត្ថប្រយោជន៍ប្រាក់ឧបត្ថមវគ្គបណ្តុះបណ្តាល ចឹងការបូមខ្សាច់ទន្លេមានអត្ថប្រយោជន៍ច្រើន។

បន្ទាប់ឯកឧត្តមជួបសំណេះសំណាលពន្យល់បញ្ជ្រាបអំពីច្បាប់និងបច្ចេកទេសក្នុងការបូមប្រជាពលរដ្ឋយល់ដឹងបន្ថែម នៅអ្វីដែលការព្រួយបារម្មរណ៍ទៅលើការបាក់ច្រាំងបន្ត ។ហើយពលរដ្ឋចំនួន៤គ្រួសារដែលមានចំការដីបាក់ នោះក្រុមហ៊ុនឡេង ជិន នៅតែរកដំណោះស្រាយជូននៃការប៉ះពាល់ ទោះជាការបាក់ដីច្រាំងកាត្តាមកពីធម្មជាតិក៍ពិតមែនក៍ក្រុមហ៊ុននៅតែមានមនោសញ្ចេតនាប៉ូមខ្សាច់លប់នៅកន្លែងបាក់និងជួលជុលការខូចខាតនៃការបាក់ដីច្រាំងនេះដែ៕ ដោយ៖ ធឿនវុទ្ធី

IMG-20171229-WA0001

IMG-20171229-WA0000