ព្រឹត្តិការណ៍ Sponsor Futsal Cup 2017ចាប់ផ្ដើមវគ្គជម្រុះនៅមណ្ឌលខេត្តសៀមរាប

303

ភ្នំពេញ:បន្ទាប់ពីប្រកួតរកជើងខ្លាំងបានចំនួន២មណ្ឌលហើយនោះព្រឹត្តិការណ៍ Sponsor Futsal Cup2017 ចាប់ផ្ដើមធ្វើការប្រកួតជម្ថុះនៅមណ្ឌលខេត្តសៀមរាបបន្តទៀតហើយនៅចុងសប្ដាហ៍នេះ ។ ការប្រកួត២ថ្ងៃគឺថ្ងៃទី៣០ និង ៣១ធ្នូនោះធ្វើនៅទីលានបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ។

លោកសឹម សានត្រានដែលជាអ្នកគ្រប់គ្រង និង រៀបចំកម្មវិធីប្រកួតនេះបានឲ្យដឹងថាមណ្ឌលខេត្តសៀមរាប មានក្រុមបាល់ទាត់ចំនួន៤០ក្រុមចូលរួម ។

ការប្រកួតធ្វើឡើងតាមរូបមន្តជម្រុះ(Knock-Out)គឺក្រុមដែលចាញ់ត្រូវតែខ្ទាតចេញពីការប្រកួតចំពោះក្រុម ដែលឈ្នះនៅសល់៤ក្រុមគឺបន្តលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ១ ក្នុងមណ្ឌល ។

សូមបញ្ចាក់ថា ២ ក្រុមដែលឈ្នះនៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺជាក្រុមដែលបានឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រ ឬ វគ្គ១០ក្រុមចុងក្រោយដែលសុទ្ធតែជាក្រុមឈ្នះពីការប្រកួតជម្រុះនៅមណ្ឌលទាំង ៥ ។

មណ្ឌលចំនួន ២ ដែលបញ្ចប់ការប្រកួតជម្រុះហើយនោះមានមណ្ឌលរាជធានីភ្នំពេញដេលមណ្ឌលនេះមានក្រុមបាល់ទាត់ចូលរួមប្រកួតជម្រុះ៤០ក្រុមហើយក្រុមលេខ ១ គឺក្រុមរ៉ូលីងអេហ្វស៊ី ក្រុមលេខ ២ គឺហូមស្ប៉តអេហ្វស៊ី ។

មណ្ឌលខេត្តបន្ទាយមានជ័យដែលបានបញ្ចប់វគ្គប្រកួតជម្រុះដែរហើយកាលពីថ្ងៃទី២២ និង២៣ធ្នូនោះមាន៣២ក្រុមចូលរួម ។ ២ក្រុមដែលឈ្នះក្នុងវគ្គជម្រុះគឺក្រុមស៊ីសូផុនអេហ្វស៊ី និង ក្រុមចំណាត់ថ្នាក់លេខ ២គឺក្រុមហ្វាមីលីអេហ្វស៊ី ។

ក្រុមខ្លាំងទាំង៤ក្រុមមកពី២មណ្ឌលនេះអង្គុយរង់ចាំ៦ក្រុមទៀតមកពី៣មណ្ឌលគឺមណ្ឌលខេត្តសៀមរាប ខេត្តព្រៃវែង និង ខេត្តព្រះសីហនុ ។៤០ក្រុមនៃមណ្ឌលខេត្តសៀមរាបក្រុមណាខ្លាំងអាចកក់កៅអីបានសម្រាប់វគ្គ១០ ក្រុមចុងក្រោយ ។

photo_2017-12-28_10-11-44