តួរគីមិនមែនជាអ្នកដឹកនាំពិភពអារ៉ាប់ទេ

655

អ្នកការទូតអារ៉ាប់អេមីរ៉ាត់ម្នាក់គឺលោកAnwar Gargashរដ្ឋមន្ត្រីក្រសួងការបរទេសបានវាយប្រហារយ៉ា ងចាស់ដៃទៅលើតួរគីដែលធ្វើឲ្យជម្លោះនៃប្រទេសទាំង២នោះកាន់តែក្ដៅ គគុកថែមទៀត។ លោកបាន ចោទប្រកាន់ប្រទេសតួរគីថាបានប្រើប្រាស់នយោបាយអ៊ីស្លាមដើម្បីពង្រីកឥទ្ធពលរបស់ខ្លួននៅក្នុងមជ្ឍឹ មបូពា៍។

image

គាត់បាននិយាយថា៖ប្រទេសអារ៉ាប់ទាំងអស់ត្រូវតែរួបរួមគ្នាប្រឆាំងទៅនឹងមហិច្ឆតាក្នុងតំបន់។ ពិភពអារ៉ាប់មិនត្រូវស្ថិតក្រោមការដឹកនាំរបស់តួរគី ឬអ៊ីរ៉ង់នោះទេ។ ដោយសារមានការដណ្តើមកាន់កាប់ ខាងយុទ្ធភូមិសាស្ត្រនៅក្នុងតំបន់ យើងត្រូវតែរួបរួមកម្លាំងក្នុងពិភពអារ៉ាប់ហើយឈរខាងទីក្រុងរីយ៉ាដ និងទីក្រុងកៃរ៉ូដែលជាសសរស្តម្ភដ៏រឹងមាំរបស់យើង៕