Liverpool បំបែកកំណត់ត្រាទិញខ្សែការពារថ្លៃបំផុតក្នុងតំលៃ75លានផោន

631

ទីបំផុតក្លឹប Liverpool បានសម្រេចបំណងរបស់ខ្លួនដែលប៉ង់ទិញខ្សែការពាររបស់ Virgil van Dijk របស់ក្លឹប Southampton ក្នុងតំលៃខ្លួនខ្ពស់កប់ពពកគឺ 75លានផោនឯណោះ ។

3352_large

កីឡាករសញ្ជាតិហូឡង់ Virgil van Dijk បានបង្ហាញពីចិត្តស្រលាញ់ និងចង់ចាកចេញមកកាន់ Liverpool តាំងពីរដូវក្ដៅមុនបើករដូវកាលមកម្ល៉េះ ប៉ុន្តែត្រូវបាន Southampton បដិសេធ ។ ការចង់មកនោះក៏បានរលាយទៅវិញ ដោយ Liverpool បោះបង់ការចាប់អារម្មណ៍វិញ។

សូមបញ្ជាក់ថា ចំពោះតម្លៃខ្លួន៧៥លានផោននេះ បានធ្វើឲ្យ van Dijk ក្លាយជាខ្សែការពារថ្លៃជាងគេលើលោក វ៉ា Benjamin Mendy ដែល Man City ទិញពី Monacoតម្លៃ៥២លានផោន កាលពីខែ កក្កដា ឆ្នាំនេះ៕

Van-Dijk_large