ឆៃ សារ៉ា និងមាស សុជាតិ នឹងបង្ហាញខ្លួនជាមួយជើងខ្លាំងថៃ លើសង្វៀនMY-TV

531

ភ្នំពេញ: កំពូលអ្នកលេងកែងឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃTamroutlek Tidet LO-NGIN ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

សារ៉ាមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦០ដង ចាញ់១៨ដងស្មើពិន្ទុ ២ ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន២៥ដង ។ចំពោះអ្នកប្រដាល់ថៃ Tamroutlek Tidet LO-NGIN រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់មកហើយគេមិនមែនខ្សោយនោះទេ ។ គេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧០ដង ចាញ់១៤ដងស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១២ ដង ។

កែងរបស់ឆៃ សារ៉ាអាចបង្ក្រាបអ្នកប្រដាល់ថៃ Tamroutlek Tidet LO-NGIN រូបនេះបានឬទេ ? សូមបញ្ជាក់ថាកន្លងមកក៏មានអ្នកប្រដាល់ខ្មែរមិនតិចទេដែលចាញ់អ្នកប្រដាល់ថៃរូបនេះ ។

Chhai-Sara-Tamroutlek [800x600]

អ្នកប្រដាល់មាស សុជាតិក្លិបក្រុងប៉ោយប៉ែតកីឡានឹងបង្ហាញខ្លួនលើសង្វៀនMY-TV ដោយកម្រនៅយប់ថ្ងៃទី២៩ធ្នូដើម្បីប្រកួតជាមួយេអ្នកប្រដាល់ថៃ Muotnoy Tidet LO-NGIN ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

កេរ្តិ៍របស់សុជាតិគឺចាប់ផ្ដើមលេចធ្លោចេញពីសង្វៀនCTN ។ពេលនេះគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែល មានកណ្ដាប់ដៃធ្ងន់ ជើងធ្ងន់កែងរហ័ស ។គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង ចាញ់១០ដង ស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បាន២០ដង ។

ចំពោះអ្នកប្រដាល់ថៃ Muotnoy Tidet LO-NGIN គេពុំធ្លាប់ជួបជាមួយសុជាតិឡើយតែមន្ត្រីផ្គូរផ្គងរបស់ MY-TV បាននិយាយថាអ្នកប្រដាល់ថៃរូបនេះក៏មិនខ្សោយដែរ ។គេមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦១ដង ចាញ់ ១៦ដង្ស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។

មាស សុជាតិអាចកសាងកេរ្តិ!ឈ្មោះលើសង្វៀន MY-TV បានឬទេក្នុងខណៈដែលគេជួបជាមួយអនកប្រដាល់ថៃ Muotnoy Tidet LO-NGIN រូបនេះ ?

Meas-Socheat-Muotnoy [800x600]