អាជ្ញាធេខេត្តផ្សព្វផ្សាយផលច្បាប់អំពេីជួញដូរមនុស្សដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងខេត្ត

69233

ត្បូងឃ្មុំ៖ លោក ជំទាវ អភិបាលរងខេត្ត ជំរុញឱ្យមន្ត្រីក្រោមឱវាទ ត្រូវបង្កេីនការយល់ដឹង បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសនៅមូលដ្ឋាន ដេីម្បីបង្ការទប់ស្កាត់ ការធ្វេីចំណាកស្រុក ដោយប្រថុយប្រថាន នាំឱ្យមានការជួញដូរមនុស្ស និងធ្វេីអាជីវកម្មផ្លូវភេទ ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រេីនឡេីងដល់ជីវិតមនុស្ស ដូច្នេះយេីងទាំងអស់គ្នា ត្រូវប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សនេះ ឱ្យបានដាច់ខាត ថ្លែងនៅក្នុង សាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នេះ ។

IMG-20171227-WA0059_1514363376413

លោក ជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប. ជ បានថ្លែងថា ថ្ងៃនេះដែរ គណ:កម្មាធិការខេត្ត បានរៀបចំទិវាប្រយុទ្ធប្រឆាំងអំពេីជួញដូរ នាឱកាសនេះគឺ ដេីម្បីបង្កេីនការយល់ដឹង នប្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋាន ការបង្ការទប់ស្កាត់ ការធ្វេីចំណាកស្រុកដោយប្រថុយប្រថាន តាមរយ:មេខ្យល់ នាំឱ្យមានការជួញដូរមនុស្ស និងធ្វេីអាជីវកម្មផ្លូវភេទ ។ អំពេីជួញដូរមនុស្ស និងអំពេីធ្វេីអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកេីតមានអស្រ័យ កត្តាសំខាន់បី គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មេីស ។ រូបភាពនៃអំពេីជួញដូរមនុស្ស មិនត្រឹមតែការជួញដូរ ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅ ក៏មានលេចចេញ នូវបាតុភូតមួយចំនួន ដែលមានទមនោរទៅរកអំពេីជួញដូរសរីរាង្គ និងបទល្មេីសរត់ព័ន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពេីពពោះជំនួយ ។ នេះជាកង្វល់ដែលគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សចាំបាច់ត្រូវដាក់វិធានការស៊េីបអង្កេត ស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេល និងបានកសាងច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀតដេីម្បីជៀសវាងការរីកដុះដាលនៃបទល្មេីស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រេីនឡេីងដល់ជីវិតមនុស្ស ។

លោកជំទាវ បានបន្តបញ្ជាក់ទៀតថា ការធ្វេីទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្ឈមនឹងហានិភ័យដោយំពេីកេងប្រវ័ញ្ច និងជួញដូរមនុស្ស ។ ពលករទាំងនោះ ជារឿយៗ ត្រូវទទួលរងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាពនៅគ្រប់ដំណាក់កាលក្នុងវដ្តនៃទេសន្តរប្រវេសន៍ តាំងពីពេលចេញដំណេីរ ការឆ្លងដែន រហូតដល់កន្លែងការងារ ដូច្នេះចាំបាច់ត្រូវពង្រឹងការគ្រង ដេីម្បីលេីកកម្ពស់សក្តានុពលនៃកម្លាំងពលកម្មទេសន្តរប្រវេសន៍ដ៏ច្រេីននេះ។ គណ:កម្មាធិការជាតិដាក់ចេញនូវប្រធានបទគោលដ៏សំខាន់មួយគឺ(រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពនិងពង្រឹងការអនុវត្តច្បាប់ ដេីម្បីការពារមនុស្សគ្រប់រូបភាពអំពេីជួញដូរមនុស្ស) ដេីម្បីជាយុទ្ធនាការដ៏ទូលាយផ្សព្វផ្សាយការយល់ដឹង និងអំពាវនាវចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងជនរួមជាតិគ្រប់ទិសទី ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សទាំងអស់គ្នា៕

IMG-20171227-WA0040_1514363377269

IMG-20171227-WA0036_1514363376480

IMG-20171227-WA0038_1514363376545