យុវជនពីរនាក់ត្រូវសមត្ថកិច្ចប៉ុស្ដិបឹងខ្យាងឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀន!!!

2638

កណ្ដាល៖ ថ្ងៃទី២៤.១២.២០១៧ប៉ុស្តិនគរបាលរដ្ឋបាលឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹងបានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ស្ដីពីករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិប្រឡាយឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

លោកព្រីងរដ្ឋានាយប៉ុស្ដិរដ្ឋបាលឃុំបឹងខ្យាងបានអោយភ្នាក់ងារយើងដឹងថា៖ ជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ យ៉ាង ឧត្តម ភេទប្រុសអាយុ២៦ឆ្នាំមុខរបរពុំពិតប្រាកដមានទីលំនៅភូមិបឹងខ្យាងឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ទី២.ឈ្មោះ សុឹមរិទ្ធីភេទប្រុសអាយុ២៩ឆ្នាំមុខរបរពុំពិតប្រាកដ មានទីលំនៅភូមិព្រៃតាតូចឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច។

ប្រភពបានបន្ដទៀតថា៖ នៅថ្ងៃអាទិត្យ.ខែបុស្សឆ្នាំរការ.
ទព្វស័ក.២៥៦១ត្រូវនិងថ្ងៃទី២៤ ខែ ធ្នូឆ្នាំ២០១៧វេលា
ម៉ោង១៥:៣០កំលាំងប៉ុស្តិ៍នគរបាលរដ្ឋានបាលបឹងខ្យាងបានចុះល្បាតដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាននៅពេលកំលាំង បានចេញល្បាតមកដល់ចំណុចភូមិប្រឡាយឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្តាលក៏បានប្រទះឃើញជនសង្ស័យទាំងពីរនាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលកំលាំងប៉ុស្ដិ៍បានតាមដានយូមកហើយពេលនោះកំលាំងប៉ុស្ដិ៍ក៏
បានឃាត់ជនសង្ស័យទាំងពីរនាក់ដើម្បីធ្វើការសួរនាំនិងបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យទាំងពីរនាក់ហើយសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូចដែលជនសង្ស័យឈ្មោះយ៉ាងឧត្តមបានទំលាក់ទៅលើដីបន្ទាប់ពីសាកសួរនិងរកឃើញវត្ថុតាងកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃុំបឹងបានបញ្ជួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការដ្ឋានគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ដោយសនសុភ័ក្ដ

IMG-20171227-WA0006

IMG-20171227-WA0004

IMG-20171227-WA0005