ពួកISនៅប្រទេសសូម៉ាលីអំពាវនាវឲ្យមានការវាយប្រហារថ្ងៃចូលឆ្នាំសកល

638

ក្រុមមួយដែលបានប្រកាសខ្លួនឯងថាជា ក្រុមរដ្ឋអ៊ីស្លាមនៅសូម៉ាលីបានបង្ហោះរូបភាពនៃកង កម្លាំងរបស់ខ្លួនក្នុងឈុតឯកសណ្ឋាន។ វីដេអូនេះបានបង្ហោះកាលពីថ្ងៃចន្ទ័ដោយអំពាវនាវឲ្យ អ្នកគាំទ្ររបស់ខ្លួនបំផ្លាញចោលឲ្យអស់ពួកមិនជឿសាសនា ហើយបើកការវាយប្រហារពួក គ្រឹស្តសាសនានិងវាយប្រហារក្នុងទីផ្សារ។

image

 

 

ពួកនេះបាននិយាយទៀតថា៖អ្នកគាំទ្រទាំងឡាយ ត្រូវឆក់ឪកាសវាយប្រហារពួកដែលស្រវឹងងោកងុយក្នុងថ្ងៃបុណ្យទាំងឡាយនោះ។ ពីដំបូងឡើយពួកISក្នុងប្រទេសសូម៉ាលីមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែចំនួននេះបានកើនឡើងយ៉ាងរហ័សនៅពេលដែលមានការចូលរួមកម្លាំងពីពួកអាល់កៃដាដែលភ្ជាប់ខ្លួនទៅនឹងក្រុមជ្រុលនិយម al-shababនៅក្នុងប្រទេសសូម៉ាលីនោះ៕