ប្រទេសជាង១០ហើយទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល

3220

ឧបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកTzipi Hotovelyបាននិយាយប្រាប់វិទ្យុមួយថាមានប្រទេស ជាង១០ហើយដែនបានពិចារណាទទួលស្គាល់ទីក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់់អ៊ីស្រាអែល បន្ទាប់ពីប្រទេសហ្កាតេម៉ាឡាបានប្រកាសមុនគេរួចហើយនោះ។

image

ប្រជាជាតិអាមេរិកកណ្តាលមួយនេះនិងប្រទេស៦ទៀតរួមជាមួយអ៊ីស្រាអែលនិងអាមេរិកផងបានបោះឆ្នោតគាំទ្រហើយដែលប្រទេស១២៨បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចរបស់អាមេរិកក្នុងការទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។

ប្រទេសចំនួន៦ដែលទទួលស្គាល់នោះរួមមាន៖ហុង ឌុយរ៉ាស់ កោះម៉ារស្ហាល មីក្រូណេស៊ី ណាវរុ ប៉ាឡាវនិងប្រទេសតូហ្គូ។ ឧបនាយករដ្ឋមន្ត្រីអ៊ី ស្រាអែលរូបនេះមិនបានបង្ហាញឈ្មោះប្រទេស១០ទៀតទេ។ ប្រទេសហ្វីលីពីន ប្រទេសឆែក និងរ៉ូម៉ានីបោះអនុប្បវាទ៕