ប្រជាពលរដ្ឋបាននាំគ្នាចុះមកធ្វើត្រីប្រហុកនិងផ្អកនៅរដូវត្រីត្រូវ

1309

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋបាននាំគ្នាចុះមកធ្វើ ត្រីប្រហុក ត្រីផ្អកយ៉ាងច្រើនខណះដែលរដូវត្រីចុះបានមកដល់ដើម្បីត្រៀមបំរ៉ុងទុកសម្រាប់ក្នុងរដូវធ្វើស្រែវស្សានាពេលខាងមុខ ។  ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកនិងត្រីផ្សេងៗទៀតត្រូវគេមើលឃើញថាបានត្រូវខ្លះៗខណះដែលអាកាស់សធាតុមានការប្រែប្រួលធ្លាក់ភ្លៀងនិងខ្យល់ខ្លាំងនៅរដូវខ្នើតត្រីចុះនិងបានធ្វើអោយប៉ះពាល់ដល់ការធ្វើនេសាទត្រីជាលក្ខណះគ្រួសារ ។

IMG20171226113432

 

ប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ិំជា រសនៅភូមិទី១សង្កាត់ព្រែកខ្សាយ(ខ)ស្រុកពាមរ៍ខេត្តព្រៃវែងបានរៀបរាបអោយដឹងនៅថ្ងៃទី២៦ធ្នូ២០១៧នេះថាជារៀងរាល់ថាឆ្នាំគាត់តែងតែចុះមកដេកចាំទិញត្រីសម្រាប់ធ្វើប្រហុកនិងត្រីហើយឆ្នាំនេះគាត់បានមកតាំងពីថ្ងៃទី២៤ធ្នូ២០១៧ដើម្បីដេកចាំទិញត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបានប្រមាណជាង១០តោនត្រីធ្វើរួចនិងបានត្រៀមច្រកការរ៉ុងដឹកយកទៅផ្ទះរៀបចំដាក់ចូលក្នុងអាងហើយត្រីដែលគាត់បានទិញយកមកធ្វើការប្រឡាក់ទុកនេះក្នុងមួយគីឡូថ្លៃ២៥០០រៀលគាត់ត្រូវការច្រើនតែដោយសាអាកាស់ធាតុមេឃមានភ្លៀងធ្លាក់និងខ្យល់ខ្លាំងផងនោះធ្វើអោយត្រីមិនចុះដែលជាផលពីបាក់ក្នុងការរកទិញត្រីព្រោះវាមានតម្លៃខ្ពស់ ។

មន្ត្រីជលផលបានអោយដឹងនៅថ្ងៃទី២៦ធ្នូ២០១៧នេះថាទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកធ្វើត្រីប្រហុកនិងត្រីផ្អករួមនិងត្រីផ្សេងៗទៀតនេះមាននៅផ្សារកំពង់ឆ្នុកទ្រូ  ផែត្រីផ្សារក្រោម ផ្សារកំពង់ប្រាសាទ និងផ្សារកំពង់ត្រឡាចពួគគាត់មានមកពីខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺនិងបងប្អូនប្រជាពលរដ្ឋដែលរសនៅឆ្ងាយពីមាត់ទន្លេក្នុងខេត្តកំពង់ឆ្នាំង  ។

IMG-20171225-WA0004

ព្រឹកថ្ងៃទី២៦ធ្នូ២០១៧នេះតម្លៃត្រីតូចៗសម្រាប់ធ្វើប្រហុកនៅទីផ្សាកំពង់ផែផ្សារក្រោមក្រុងកំពង់ឆ្នាំងក្នុង១គីឡូក្រាមថ្លៃ១៥០០ទៅ២៥០០រៀលមានតាមតូចតាមធំដោយឡែកត្រីច្រកែតន្លៃ៥០០០រៀលខុសពីថ្ងៃម្សិលមិញត្រឹមតែ៣០០០រៀលក្នុងមួយយគីឡូក្រាម  ដោយឡែកប្រជាពលរដ្ឋនៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងបានអោយដឹងថាត្រីឆ្អើប្រភេទត្រីរៀលមួយគីឡូក្រាមថ្លៃ៤០០០រៀលនិងប្រភេទត្រីកន្ទាស់ភ្លុងថ្លៃ៣០០០រៀលក្នុងមួយគីឡូក្រាម ថ្លៃឈ្នួលដោយ១០០ចង្កាក់ថ្លៃ៥០០០រៀល  ។

មន្ត្រីជលផលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ផលត្រីនៅក្នុងបឹងទន្លេសាបត្រូវបានបងប្អូនប្រជានេសាទចាប់បានបណ្តើរៗរហូតតាំងពីថ្ងៃទី៣រហូតមកដល់ថ្ងៃទី៩ធ្នូ២០១៧នេះផល់ត្រីចាប់បានខ្លាំងនៅថ្ងៃទី៨កើតម្សិលមិញតែទួសជាយ៉ាងណាប់អាកាស់ធាតុខ្យល់មានលំនឹងល្អមេឃមិនមានភ្លៀងហើយមេឃក្តៅវិញនោះត្រីប្រាកដ៍ជាត្រូវច្រើននិងមានតម្លៃថោកងាយស្រួលក្នុងការទិញត្រីសម្រាប់ថ្វើប្រហុកផ្អកសម្រាប់ទុកបំរ៉ុងទុកសម្រាប់រដូវវស្សាផងដែរ ។

ពាក់ពន្ធករណីខាងលើនេះអាជ្ញាធមូលដ្ឋាននិងសមត្ថកិច្ចត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលបានមកស្នាកនៅរងចាំទិញត្រីប្រហុកអោយមានការប្រុងប្រយត្ន័ថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនជៀសវៀងមានការបាត់បង់និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG-20171225-WA0015

IMG-20171225-WA0014