កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់

560

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនឈ្មោះ សុខ អឿន ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ ទីលំនៅបច្ចុប្បន្នភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

WhatsApp Image 2017-12-26 at 9.06.36 PM

កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ។

លោក អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានធ្វើការបញ្ជូនជនល្មើសនេះមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។

WhatsApp Image 2017-12-26 at 9.06.35 PM