កាំភ្លើងធំ Arsenal ផ្តល់ទឹកប្រាក់40លានផោនទៅកាន់ PSG សំរាប់កីឡាករ Julian Draxler

3971

ក្លឹបកាំភ្លើង Arsenal បានរកឃើញអ្នកជំនួសកីឡាករ Alexis Sanchez ហើយ បើសិនជាកីឡាករឈីលីរូបនេះចាកចេញទៅកាន់ក្លឹប Man City នាខែមករាមែននោះ។

 Arsenal have been told to spend £40million if they want Julian Draxler

កីឡាករ Julian Draxler អាយុ២៤ឆ្នាំ ពិតជាសាកសមសំរាប់ជំនួសកន្លែងរបស់ Sanchez ពិតមែន នេះបើតាមយោងលោកគ្រូបង្វឹក Aresne Wenger បាននិយាយ។

Sanchez បានពាក់ព័ន្ទផ្ទេរទៅកាន់ Man City នាខែមករាខាងមុខនេះ ក្នុងតំលៃខ្លួន40លានផោន ដើម្បីយកលុយនេះទៅទិញកីឡាករ Draxler វិញ។

លោក Arsene Wenger បាននិយាយថា ៖ គាត់សម្រេចចិត្តលក់ Sanchez ព្រោះមិនចង់បាត់បង់រូបគេដោយគ្មានតំឡៃខ្លួនឡើយ។ បើគេមិនលក់ក្នុងខែមករានេះទេ នោះចុងរដូវកាលក្រោយ Sanchez នឹងចាកចេញពីក្លឹប Free តែម្តង។

 Arsenal may sell Alexis Sanchez in January to Manchester City