ខែរងារដំរីភូមាក៏ត្រូវការដណ្តប់ភួយដែរ

6875

តាមកាសែតបាងកកប៉ុស្ត៍ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ធាតុអាកាសត្រជាក់ក្នុងរយៈពេលប៉ុន្មាន ថ្ងៃនេះ បានប៉ះទង្គិចយ៉ាងខ្លាំងទៅលើតំបន់អាស៊ីអាគ្នេយ៍។ប្រជាជននៅក្នុងប្រទេសថៃ មីយ៉ាន់ម៉ាដែល ពីមុនហៅថាភូមា ឡាវនិងកម្ពុជានាំគ្នាដុតភ្លើងអាំងកំដៅខ្លួនដើម្បីការពារធាតុអាកាសដ៏ត្រជាក់នេះ។

image

ដោយឡែកនៅក្នុងសួនសត្វWinga Bawនៃប្រទេសមីយ៉ាន់ម៉ាវិញសត្វដំរីក៏ប្រឈមមុខទៅនឹងអាកាស ធាតុត្រជាក់នេះយ៉ាងធ្ងន់ធ្ងរដែរ។អ្នកថែរសួនបានសម្រេចយកភួយទៅរុំពទ្ធ័លើខ្លួនកូនដំរីចំនួន៧ក្បាល ដើម្បីឲ្យវាមានភាពកក់ក្តៅ។គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះធាតុអាកាសត្រជាក់បានធ្លាក់ចុះ យ៉ាងខ្លាំងរហូត៨អង្សាសេ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ៕