អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

675

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការអាជ្ញាធរអប្សរា កិច្ចប្រជុំផ្ទៃក្នុងដើម្បីអនុវត្តអនុសាសន៍នៃកិច្ចប្រជុំគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបានប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា តាមរយៈវីដេអូខន់ហ្វីរិន ដែលមានការចូលរួម ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្ត្រាចារ្យ Azedine Beschaouch ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ និងមន្រ្តីជំនាញនៃនាយកដ្ឋានចំណុះ។

កិច្ចប្រជុំនេះ មានបំណងដើម្បីតាមដាន និងអនុវត្ត រាល់អនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្នុងការស្ថាបនា និងកែលម្អចំណុចខ្វះខាត លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕