អូស្ត្រាលីហាមប្រជាជន២០.០០០នាក់ដែលស្វែងរកទេសចរផ្លូវភេទកុមារមិនឲ្យចេញពីប្រទេស

3378

យោងតាមច្បាប់នៃប្រទេសអូស្ត្រាលី នាពេលបច្ចុប្បន្ននេះបានធ្វើការហាមប្រាមមិនឲ្យប្រជាជនរបស់ខ្លួនប្រមាណ២០.០០០នាក់ដែលធ្លាប់មានប្រវត្តិក្នុងការស្វែងរកទេសចរផ្លូវភេទជាមួយកុមារមិនឲ្យចាក ចេញពីប្រទេសជាដាច់ខាត។

image

ដើម្បីជួយជម្រុញការបញ្ឍប់ការធ្វើនិងការលក់ដូរផ្លូវភេទនៅខាងក្រៅប្រទេសផងនោះ អូស្ត្រាលីគឺជាប្រទេសតែមួយគត់ដែលបានកត់ចូលក្នុងបញ្ជីខ្មៅនូវពលរដ្ឋរបស់ខ្លួនដែល ធ្លាប់មានរឿងអាស្រូវផ្លូវភេទជាមួយកុមារ។វិធានការទាំងនោះក៏រួមមានទាំងការដកឬលប់ចោលលិខិតឆ្លងដែនផងដែរ។ពួកគេត្រូវបានរារាំងមិនឲ្យចេញដំណើទៅក្រៅប្រទេស លើកលែងតែករណីពិសេសបំផុតដែលមានការអនុញាតពីរដ្ឋាភិបាល។

ថ្មីៗនេះមានបុរសអូស្ត្រាលីម្នាក់ឈ្មោះRobert Fiddes ត្រូវបានរកឃើញថាបានរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុចំនួន១១នាក់នៅលើបាលីនៃប្រទេស ឥណ្ឌូណេស៊ីបង្ករឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រពន្ទ័ផ្សព្វផ្សាយក្នុងប្រទេសអូស្ត្រាលី៕