Sponsor Futsaal Cup 2017 រកក្រុមខ្លាំងនៅមណ្ឌលបន្ទាយមានជ័យ

1927

ភ្នំពេញ៖  លោកសឹម សានត្រានដែលជាអ្នកគ្រប់គ្រងការប្រកួតនេះបានរាយការណ៍មកថា មណ្ឌលបន្ទាយមានជ័យចាប់ផ្ដើមប្រកួតរយៈពេល២ថ្ងៃគឺពីថ្ងៃទី២៣ និង ២៤ធ្នូ ។លោកឲ្យដឹងទៀតថាសម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យមានក្រុមបាល់ទាត់ចំនួន៣២ក្រុមចូលរួម ។

ការប្រកួតធ្វើតាមរូបមន្តជម្រុះ(Knock-Out)គឺក្រុមណាចាញ់ត្រូវដើរចេញដោយទុកតែ២ក្រុមចុតក្រោយតែប៉ុណ្ណោះដើម្បីប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ១ ក្នុងមណ្ឌល ។ក្រុមចំណាត់ថ្នាក់លេខ ១ និង លេខ ២នៃមណ្ឌលនីមួយៗគឺត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញដែលពេលនេះនឹងមានក្រុមខ្លាំងចំនួន១០ក្រុមដែលសុទ្ធតែជាក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ២មកពីមណ្ឌលទាំង ៥ ។

គួរបញ្ជាក់ថាសម្រាប់មណ្ឌលរាជធានីភ្នំពេញដែលទើបតែបញ្ចប់ការប្រកួតនោះមានក្រុមFutsal ចំនួន៤០ក្រុមចូលរួម ។ក្រុមចំណាត់ថ្នាក់លេខ ១មណ្ឌលរាជធានីភ្នំពេញនោះគឺក្រុមរ៉ូលីងអេហ្វស៊ី(Rolling FC)បានចំណាត់ថ្នាក់លេខ ១ និង ក្រុមហូមស្ប៉តអេហ្វស៊ី(Home Sport FC)បានចំណាត់ថ្នាក់លេខ ២ ។

សូមបញ្ជាក់ថាសម្រាប់ក្រុមចំណាត់ថ្នាក់លេខ១នៃមណ្ឌលនីមួយៗបានរង្វាន់លួងចិត្តចំនួន២.០០០.០០០រៀល ឯ ក្រុមលេខ២ បាន ១.៦០០.០០០រៀល ។

photo_2017-12-22_06-36-40