យន្តហោះក្រុមហ៊ុនចិនថ្មីមួយទៀតចាប់ផ្តើមហោះហើរមកកម្ពុជា

5682

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍នេះមន្ត្រីអាកាសចរកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុន The Southeatern China Shenzhen Airline បានធ្វើការហោះហើរនិងចុះចតជាផ្លូវការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនេះជាក្រុមហ៊ុនអាកាសចរទី១១ហើយរបស់ចិនដែលបានបើកជើងហោះហើរមកដោយផ្ទាល់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា។

Image result for The Southeastern China Shenzhen Airline

ក្រុមហ៊ុននេះនឹងធ្វើការហោះហើរ៣ជើងក្នុងមួយសប្តាហ៍រវាងទីក្រុង Shenzhenមកកាន់រាជធានីភ្នំពេញ។យន្តហោះនេះបានដឹកអ្នកដំណើរ១៦១នាក់ចុះចតជាលើកដំបូង នៅព្រលានយន្តហោះភ្នំពេញនៅម៉ោង២រសៀលនេះ។

នៅ-ឆ្នាំ២០១៧នេះកំណើននៃការហោះហើរ កម្ពុជា-ចិន-កម្ពុជាមានការកើនឡើងកាន់តែខ្លាំងជាពិសេសនៅតាមព្រលានតន្តហោះអន្តរជាតិទាំង៣ របស់កម្ពុជា។មានរបាយការណ៍ថាមានអ្នកដំណើរចិនប្រមាណ១លានអ្នកបានឆ្លងកាត់ព្រលានទាំងនេះ៕

Related image