ព្យុងយ៉ាងបដិសេធន៍ថាមិនបានផលិតអាវុធជីវសាស្ត្រ

282

នៅថ្ងៃនេះកូរ៉េខាងជើងបានបដិសេធន៍ប្រពន្ធ័ពត៍មាននានាថាខ្លួនកំពុងមានផែនការណ៍ផលិតអាវុធជីវសាស្ត្រហើយបាននិយាយថានេះជាពាក្យឃោសនាញុះញង់បង្កហេតុរបស់ទីចាត់ការសន្តិសុខជាតិរបស់ អាមេរិកតែប៉ុណ្ណោះ។

image

ទាក់ទិននឹងបញ្ហានេះ កូរ៉េខាងជើងបានចោទទីក្រុងវ៉ាស៊ីនតោនថាជាអ្នកបង្កើតដំណឹងចចាមអារាមគ្មានការពិត។ នៅពេលដែលមានភាពតានតឹងនៅឧបទ្វីបកូរ៉េ វាក៏លេចចេញនូវរបាយការណ៍ថ្មីៗជាបន្តបន្ទាប់ថា កូរ៉េខាងជើងប្រហែលជាបានអភិវឌ្ឍន៍អាវុធជីវសាស្ត្រដើម្បីបំពាក់លើក្បាលកាំជ្រួចអន្តរបាលីស្ទិច។របាយការណ៍នេះដំបូងឡើយបានលេចឡើងនៅក្នុងកាសែតAsahiរបស់ជប៉ុន ដោយបានដកស្រង់ពីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងដែលមិនបានបញ្ចេញឈ្មោះ៕