អ្នកប្រដាល់វ័យក្មេងពីររូប ប្រកួតជាមួយអ្នកប្រដាល់ឆ្លងដែនថៃ នៅលើសង្វៀនខារ៉ាបាវ

448

ភ្នំពេញ:អ្នកប្រដាល់វ័យក្មេងកម្ពុជាផាន ផាត់យុទ្ធក្លិបសាលវ័ន្ដកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីមកពីស្រុកថៃកូឡាប ដួយ(Kolap Douy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣ធ្នូ ។

អាចនិយាយបានថានេះជាលើកដំបូងហើយដែលអ្នកប្រដាល់កម្ពុជារូបនេះទទួលបានឱកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស ។ផាត់យុទ្ធជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងគួរសមដែរពិសេសការប្រកួតជាមួយ អ្នកប្រដាល់រួមជាតិដែលស្ថិតក្នុងប្រភេទទម្ងន់ជាមួយគេភាគច្រើនគេជាអ្នកឈ្នះ ។

ផាត់យុទ្ធមានប្រវត្តិប្រកួតចំនួន៥៣ដងឈ្នះ៣៩ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។គេមានរបៀបវ៉ៃស្រដៀងគ្នាជាមួយអ្នកប្រដាល់ជើងចាស់បឺត ខាំដែលជាគ្រូរបស់គេដែរនោះ ។

អ្នកប្រដាល់ថៃកូឡាប ដួយវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។គេមិនដឹងថា អ្នកប្រដាល់រូបនេះមានសមត្ថភាពប៉ុណ្ណានោះទេ។ គេមានប្រវត្តិប្រកួតចំនួន៤៨ដងឈ្នះ៣៨ដង ចាញ់១០ ។ ចាំមើលការប្រកួតរវាងអ្នកប្រដាល់ទាំង ២ រូបនេះនរណាជាអ្នកខ្លាំងពិតប្រាកដ ។

Phan-Phatyuth-Kolap-Douy [800x600]

សេង ស្រឿនក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះអារ៉ាំ ប៊យ Aram Boy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

សេង ស្រឿនជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែល២ប្រកួតរបស់គេជាមួយថៃនៅលើសង្វៀនអាស៊ីអាគ្នេយ៍ជាមួយថៃគេផ្ដួលថៃមុនទឹកទី៥ បានទាំង២លើក ។គេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង ចាញ់១១ដង ។គេមានសមត្ថភាពប្រើបានល្អទាំងទាត់ កែង និង កណ្ដាប់ដៃ ។

អារ៉ាំ ប៊យវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់គេជាអ្នកប្រដាល់ដែលល្អទាំងកែង និង ជង្គង់។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួចំនួន៨១ដង ឈ្នះ៦២ដង ចាញ់១៨ដង និង ស្មើពិន្ទុ ១ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពួកគេសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាហើយបើគេប្រកួតដល់ទឹកទី៥នោះអ្នកឈ្នះ និង អ្នកចាញ់ពិតជាទ្រមខ្លួនដូចគ្នាមិនខាន ។

Seng-Sreun-Aram-Boy [800x600]