រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតក្រឡាប់ធ្លាក់ផ្លូវបណ្តាលអោយស្ត្រីម្នាក់ស្លាប់អ្នកបើកបររត់គេចខ្លួនបាត់

365

កំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់ ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី១៩ធ្នូ២០១៧នៅលើកំណាត់ផ្លូវលំមួយកន្លែងដែលស្ថិតក្នុងភូមិទព័បោះឃុំធ្លកវៀនស្រុកសាមគ្គឺមានជយ័ខេត្តកំពង់ឆ្នាំង ។

IMG-20171220-WA0152

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុរថយន្តបង្កការគ្រោះថ្នាក់ដោយខ្លួនឯងម៉ាកស៊ីណាពណ៍សពាក់ស្លាកលេខភ្នំពេញ2AK7405បើកដោយឈ្មោះស៊ីផាតភេទប្រុសអាយុ៣៥ឆ្នាំរសនៅក្នុងភូមិធ្លក់រលើងឃុំក្រាំងល្វាស្រុកសាមគ្គឺមានជយ័ទិសដៅពីលិចមកកើតបើកបរក្នុងល្បឿនលឿនមកដល់ចំណុចខាងលើផ្លូវកោងនិងបានជ្រុលចង្កូតហ្វ្រាងទាំងបង្ខំបណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ផ្លូវបណ្តាលអោយមនុស្សជិះក្នុងរថយន្តម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ ។

ប្រភពពីសមត្ថកិច្ចខាងលើដដែលបានអោយដឹងបន្ថែមទៀតថាក្នុងហេតុការគ្រោះថ្នាក់ខាងលើនេះបណ្តាលអោយមនុស្សស្រីម្នាក់ឈ្មោះសួនថនភេទស្រីអាយុ៦៨ឆ្នាំរសនៅក្នុងភូមិធ្លករលើងឃុំក្រាំងល្វាស្រុកសាមគ្គឺមានជយ័ស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតឈ្មោះដួងផង់ភេទស្រីអាយុ០ឆ្នាំរសនៅក្នុងភូមិឃុំជាមួយគ្នារងរបួសធ្ងន់ផងដែរ ។ ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុដោយឡែកអ្នករងរបួសត្រូវបានក្រុមគ្រួសាដឹងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចស្ទួចនាំយកមករក្សារទុកនៅប៉ុសន្ត៍រដ្ឋបាលដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធី ។

គួបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវគេមើលឃើញថានៅតែកើតមានបើរទួសជាសមត្ថកិច្ចធ្វើការផ្សព្វផ្សាយអបរុំណែនាំយ៉ាងណាក៍ដោយតែអ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែមិនគោរពច្បាប់ចរាចរណ៍ដដែល ៕  ដោយ ៖ ជាវិត្ថាកំពង់ឆ្នាំង

IMG-20171220-WA0147

IMG-20171220-WA0144