ចារកម្មបរទេសព្យាយាមជ្រៀតជ្រែកចូលអុកឡុកការបោះឆ្នោតនៅរុស្សី

518

លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពុយទីនបានបញ្ជាទៅសេវាសន្តិសុខរុស្សីឲ្យបង្កើនការប្រុងប្រយត្នខ្ពស់ប្រឆាំងទៅនឹងការលូកដៃជ្រៀតជ្រែកចូលពីសំនាក់ចារកម្មបរទេសទៅក្នុងការងារនយោបាយនិងសន្តិសុខសង្គមប្រទេសរបស់ខ្លួន មុនពេលការបោះឆ្នោតមកដល់នាពេលខាងមុខនេះ។

Russia must become leader in knowledge, intellect and culture, Putin tells supporters

លោកបានមានប្រសាសន៍ថា៖ នេះជាការទទួលខុសត្រូវដ៏ខ្ពស់បំផុតសម្រាប់ភ្នាក់ងារចារកម្មរបស់យើងដើម្បីការពារប្រឆាំងទៅនឹងការលូកដៃជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការនៃជីវភាពនយោបាយនិងសង្គមរុស្សី។

លោកពុយទីនដែលធ្លាប់ធ្វើជាប្រថានភ្នាក់ងារចារកម្មមុនពេលលោកចូលប្រឡូកក្នុងការងារនយោបាយនោះក៏បានមានប្រសាសន៍ទៀតថា ៖មន្ត្រីសន្តិសុខទាំងអស់ត្រូវតែធ្វើរបាំងការពារសន្តិសុខជាតិទាំងខាងក្រៅទាំងខាងក្នុង។យើងត្រូវតែរកឲ្យឃើញនិងបំផ្លាញចោលបណ្តាញហិរញ្ញវត្ថុនិងរាំងខ្ទប់រាល់ភាពជ្រុលនិយម ដែលជះឥទ្ធិពលទៅដល់យុវជនរបស់យើង សាបព្រោះនូវកំហឹងនិងការស្អប់ខ្ពើម និងជាតិ និយមជ្រុល៕