ឡានសាំយ៉ុងបោះពួយយ៉ាងលឿនបុកម៉ូតូឆ្លងថ្នល់របួសធ្ងន់២នាក់នៅស្រុកកៀនស្វាយ

580

(កណ្តាល): រថយន្តសាំយ៉ុង១គ្រឿងបើកបោះពួយយ៉ាងលឿនមកបុកម៉ូតូ១គ្រឿងពេញទំហឹងបណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧នៅ់លើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤២.៤៣ស្ថិតក្នុងភូមិព្រែកត្រែង២.ឃុំសំរោងធំ. ស្រុកកៀនស្វាយ. ខេត្តកណ្តាល។

WhatsApp Image 2017-12-20 at 4.44.32 PM

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងរបួសធ្ងន់ទាំង២នាក់១ឈ្មោះឡន.ឌីអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុជាអ្នកបើកបរម៉ូតូម៉ាកស្កុបពីព៏ណសពាក់ស្លាកលេខកណ្តាល.1W.0914និងអ្នករួមដំណើរពីក្រោយម្នាក់ទៀតឈ្មោះវ៉ន.ជីវ៉ាអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នាត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជោរីរាជធានីភ្នំពេញទាំង២នាក់។ចំណែករថយន្តម៉ាកសាំយ៉ុងព៏ណសពាក់ស្លាកលេខភ្នំពេញ.2AP.6431បើកបរដោយឈ្មោះផា.ភាស់ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរបើកបរមានស្រុកកំណើតនៅភូមិដូមា.ឃុំស្តៅកោង.ស្រុកបាភ្នំ.ខេត្តព្រៃវែងត្រូវប្រជាពលរដ្ធឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចសួរនាំ។

បើតាមប្រភពព៌តមានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញភាគីម៉ូតូបើកបរក្នុងទិសដៅពីអ្នកលឿង.ភ្នំពេញជិះឌុបគ្នា២នាក់។លុះមកដល់ចំណុចខាងលើបានបត់ឆ្លងផ្លូវពីស្តាំទៅឆ្វេងក៍ត្រូវរថយន្តសាំយ៉ុងបើកបរស្របទិសគ្នាក្នុងល្បឿនលឿនមកបុកពេញទំហឹតែម្តង។ក្រោយទទួលបានព៌តមានសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការវាស់វែងចាត់ការតាមនីតិវិធី។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់។រីឯអ្នកបើករថយន្តធ្វេសប្រហែសបើកបរមានល្បឿនលឿន៕

WhatsApp Image 2017-12-20 at 4.44.31 PM

WhatsApp Image 2017-12-20 at 4.44.33 PM