មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក នុយក្លេអ៊ែរកូរ៉េខាងជើងត្រូវកាត់ទោសប្រហារជីវិត

5389

កាសែតជប៉ុនAsahi Shimbunបានរាយការណ៍ថា កូរ៉េខាងជើងប្រហែលជាបានប្រហារជីវិតមន្ត្រីជាន់ ខ្ពស់ម្នាក់ទទួលបន្ទុកការស្ថាបនាសព្វាវុធនុយក្លេអ៊ែរដោយសារការបាក់ជើងទម្រសម្រាប់ទ្រមីស៊ីល នៅក្នុងខេត្តHampyungដែលបណ្តាលឲ្យការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរត្រូវពន្យាពេល។

image

កាសែតនេះបានដកស្រង់សំដីដោយមិនបង្ហាញប្រភពដែលបាននិយាយថា៖ការបាញ់សាកល្បងនុយក្លេ អ៊ែរលើកទី៦គ្រោងធ្វើនៅរដូវប្រាំងឆ្នាំទៅប៉ុន្តែបានពន្យាពេលរហូតដល់ខែកញ្ញាដោយសារតែបាក់ជើង ទម្ររបស់វា។

មន្ត្រីដែលត្រូវកាត់ទោសប្រហារជីវិតនេះឈ្មោះHwang Byong-seoអគ្គនាយកនយោបាយជាប្រធានការិយាល័យកងឯកភាពហ្វឹកហ្វឺនលេខ១៣១ទទួលខុសត្រូវការស្ថាបនាជើងទម្រសម្រាប់ ការបាញ់មីស៊ីលនេះតែម្តង។ គាត់គឺជាមន្ត្រីជាន់ខ្ពស់តំដាប់ទី២ហើយដែលគីម ជុងអ៊ុនបានប្រហារជីវិត បន្ទាប់ពីការសម្លាប់ឪពុកមាគាត់លោកJang Seong-taekកាលពីឆ្នាំ២០១៣កន្លងទៅនេះ៕