ប្រជាជនរុស្សីចូលចិត្តការរួមភេទឬទេ??

8796

ជីវិតនៃការួមភេទរបស់ប្រជាជនរុស្សីត្រូវបានបង្ហាញឲ្យដឹងនៅក្នុងការស្ទង់មតិមួយដែលគេបានសាកសូរទៅលើមនុស្ស ១៥.០០០នាក់។

ក្រមហ៊ុនអ៊ីនធើណែតPortal Mail .Ruបានធ្វើការស្ទង់មតិទៅលើមនុស្សដែលមានវ័យពី ២៤ឆ្នាំទៅ៤៥ឆ្នាំហើយបានរកឃើញថាប្រជាជន រុស្សីមួយចំនួនធំចូលចិត្តរស់នៅក្នុងភាពឯកោ។ ក្នុងចំណោមនេះមាន៤០%ឆ្លើយថាបានរួមភេទម្តងក្នុង១សប្តាហ៍ ៤២%ភាគរយទៀតឆ្លើយថាបានតែម្តងទេក្នុងមួយខែ។

តែប៉ុណ្ណេះក៏អ្នកឯកទេសខាងផ្លូវភេទ បានសន្និដ្ឋានថាប្រជាជនរុស្សីមានជីវិតផ្លូវភេទសកម្មគ្រាន់បើដែរ។ មាន៣៦%ទៀតនិយាយថាពួកគេមិនសូវមានចំណូលចិត្តទាល់តែសោះក្នុងការរួមភេទ។ ឆ្លងតាមការស្ទងមតិនេះបានឲ្យដឹងទៀតថា ម្នាក់ក្នុងចំណោម១០នាក់ចូលចិត្តផ្លាស់ប្តូរដៃគូរួមភេទ ១០%ចូលចិត្តភូតកុហកបោកប្រាស់ដៃគូរួមភេទនិង មានតែ២%ទេដែលឆ្លើយថា អត់មានឲ្យខាតមួយយប់ណាឡើយ។ មាន៨%បានឲ្យដឹងថាគេធ្លាប់មានដៃ គូរួមភេទពី៣ទៅ៥នាក់ហើយមានតែម្នាក់ក្នុងចំណោម២០០នាក់ប៉ុណ្ណោះដែលមានដៃគូរួមភេទលើសពី៥០នាក់៕

image