ជប៉ុនយល់ព្រមពង្រីកខែលការពារមីស៊ីលជាមួយអាមេរិកដោយចំណាយលុយ៨៨៨លានដុល្លារ

246

តាមរបាយការណ៍របស់កាសែតជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមទិញនិងដាក់ពង្រាយ ប្រព័ន្ធកាំជ្រួច Ashore ដើម្បីធ្វើឲ្យកាន់តែទំនើបប្រពន្ធការពារមីស៊ីលក្នុងករណីមានការវាយប្រហារដោយគូសត្រូវរបស់ខ្លួនដោយមិនប្រកាសជាមុននោះ។  ជប៉ុនបានព្រមព្រៀងទិញប្រពន្ធការពារមីស៊ីល Lockeed Martinចំនួន២ដើមក្នុងតម្លៃ៨៨៨លានដុល្លារ។

image

មន្ត្រីក្រសួងការពារជាតិជប៉ុនបាននិយាយថា ពួកគេសង្ឃឹមថាប្រពន្ធ័ការពារកាំជ្រួចAshoreនឹងត្រូវដាក់់ឲ្យប្រតិបត្តិការនៅឆ្នាំ២០២៣ខាងមុខនេះ។

មន្ត្រីនេះបាននិយាយទៀតថា ជប៉ុនត្រូវការធ្វើឲ្យកាន់តែទំនើបប្រព័ន្ធការពារប្រទេសរបស់ខ្លួនដោយបាន កត់សម្គាល់ថាប្រទេសកូរ៉េខាងជើងបានបង្ករការគម្រាមមកលើប្រទេសជប៉ុនធ្ងន់ធ្ងរណាស់។ ជប៉ុនបាន ត្រៀមលុយរាប់ពាន់លានដុល្លារដើម្បីទិញមីស៊ីល ទាំងនោះរួមទាំងប្រព័ន្ធការពារTHAADរបស់អាមេរិក ទៀតផង៕

image