គ្រូបង្វឹក David Moyes ចេញសម្លេងអួតអាងទៀតហើយ

5637

តាំងពីរូបគាត់ត្រូវបានជ្រើសតាំងជាគ្រូបង្វឹកក្លឹបញញួរធំកាលពីខែមុន ក្លឹបមួយនេះបានប្រែគុណភាពថ្មី ដោយបានរំដោះខ្លួនផុតពីបាតតារាង ហើយគ្មានក្រុមណាមួយអាចយកឈ្នះក្នុង៣ប្រកួតចុងក្រោយនេះ សោះឡើយ។

ក្រោមការដឹកនាំរបស់លោកMoyes ក្លឹបWesthamបានយកឈ្នះStoke3-0 យកឈ្នះក្លឹប ម្ចាស់ជើងឯកChelsea1-0និងស្មើជាមួយArsenal។

លោកDavid Moyesបាននិយាយថា៖ ខ្ញុំកំពុងតែគិ តថាខ្ញុំអាចធ្វើអ្វីបានគ្រប់យ៉ាង នៅក្នុងគ្រប់ក្លឹបទាំងអស់លើពិភពលោកយើងនេះ។ដូច្នេះខ្ញុំមានជំនឿចិត្ត ថាខ្ញុំអាចធ្វើបានល្អជាមួយWestham។

បច្ចុប្បន្ននេះក្លឹបញញួរធំស្ថិតនៅលំដាប់លេខ១៥ក្នុងPremier League។ពេលនេះលោកMoyesកំពុងតែខិតខំស្តារកិត្តិយសមកវិញក្រោយពីគាត់ដឹកនាំមិនបានជោគ ជ័យទាល់តែសោះនៅក្លឹបManchester United,Real Sociadad និងក្លឹបSunderland៕

Image result for david moyes