Man Utd ត្រៀមប្តូរ Mkhitaryan ជាមួយ Alex Sandro របស់ Juventus

1275

Manchester United បានត្រៀមខ្លួនរួចហើយក្នុងការផ្តួលគូប្រជែង Chelsea ក្នុងការនាំយកខ្សែការពារឆ្នើមរបស់ Juventus គឺ កីឡាករ Alex Sandro ដោយប្តូរជាមួយខ្សែបម្រើ Henrikh Mkhitaryan ជាថ្នូរ។

henrikh-mkhitaryan-alex-sandro-split_1e2gjx0ac0ps81xqtf9c9mza92

ខ្សែបម្រើប្រយុទ្ធ Mkhitaryan បានបាត់បង់តំណែង១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Jose តាំងពីដើមរដូវកាលមកម៉្លេះ ដោយសារតែបង្ហាញមិនបានល្អ ដូច្នេះលោក Jose Mourinho នឹងយក Mkhitaryan ដោះដូរជាមួយខ្សែការពារវ័យក្មេង Alex Sandro ដែលទើបបាត់បង់តំណែង១១នាក់ថ្មីៗនេះក្នុងក្លឹប Juventus ផងដែរ។

សូមបញ្ជាក់ Juventus ដាក់លក់ Alex Sandro ក្នុងតំលៃខ្លួន ៥០លានផោនក្នុងខែមករាខាងមុខនេះ ដោយមិនគិតថ្លៃផ្លាស់ប្តូរកីឡាករ។